Post News Media ព័ត៌មានសុខភាព វិធីការពារកុំ...

វិធីការពារកុំឲ្យទារកឈ្លក់ទឹកដោះ នៅពេលបំបៅ (អ្នកម្តាយថ្មោងថ្មីគួរស្វែងយល់)

នៅពេលដែលទារកកើតមកភ្លាមច្បាស់ជាស្រែកយំទារកបៅដោះជាមិនខាន ដូច្នេះ តើអ្នកម្តាយថ្មោងថ្មីត្រៀមខ្លួនរួចហើយឬនៅ? ប្រសិនបើ អ្នកមិនដឹងពីរបៀបបំបៅដោះកូនឲ្យបានត្រឹមត្រូវនោះទេ អាចបណ្តោលឲ្យទារកឈ្លក់ ដោយសារតែទឹកដោះចេញច្រើនពេកធ្វើឲ្យស្ទះផ្លូវដង្ហើម។

នេះហើយជាមូលហេតុដែលអ្នកជំនាញ ធ្វើការណែនាំពីរបៀបបំបៅដោះកូនឲ្យបានត្រឹមត្រូវ ជាពិសេសសម្រាប់ទារកតូចៗតែម្តង។
១.កុំបំបៅដោះនៅពេលដែលទារកគេងលក់។
២.នៅពេលបំបៅដោះ កុំប្រលែងលេងជាមួយនឹងទារកឲ្យសោះ ប្រសិនបើពួកគេសើចអាចនាំឲ្យឈ្លក់ទឹកដោះ។
៣.ពេលឲ្យទារកបៅដោះ អ្នកម្តាយត្រូវលើកថ្នមៗមកផ្ទឹបនឹងដើមទ្រូង ហើយដាក់ផ្នែកក្បាលឲ្យខ្ពស់ជាងខាងគូថ។
៤.កុំបង្ខំ ត្រូវឲ្យទារកបៅដោះសន្សឹមៗ យឺតៗ ជាពិសេសទារកទើបនឹងកើត។
៥.នៅពេលទារកបៀមចុងសុដន់ ប្រសិនបើពួកគេក្អក ឬយំ សូមប្រញាប់ដកចេញវិញភ្លាម។
៦.ចំពោះទារកដែលបៅទឹកដោះគោ ត្រូវរើសដបដែលមានរន្ធតូចល្មម ដើម្បីកុំឲ្យទឹកដោះគោហូរចេញលឿនពេក ដែលធ្វើឲ្យទារកបៅមិនទាន់ និងនាំឲ្យឈ្លក់។
៧.ក្រៅពីរើសដបរន្ធតូចៗ អ្នកមិនត្រូវបញ្ឈរដបទឹកដោះគោឲ្យត្រង់នោះឡើយ គឺត្រូវផ្តេក ៤៥ដឺក្រេ ដើម្បីឲ្យទឹកដោះគោហូរចេញពីរន្ធចុងសុដន់តាមសម្រួល។

ក្រុមវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ទៀតថា ក្នុងករណីឈ្លក់ទឹកដោះ ប្រសិនបើទារកនៅតែក្អក ហើយពិបាកដកដង្ហើម ធ្វើអ្វីមិនព្រមបាត់ ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យភ្លាម៕

ដកស្រង់ពី៖ soha

Loading...