ព័ត៌មានសុខភាព

ស្ត្រីដែលដុះរោមច្រើន អាចប្រឈមនឹងភាពអារ

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា រាល់ស្ត្រីដែលមានដុះរោមខ្មៅងងឹត នៅលើផ្ទៃមុខ ដើមទ្រូង ឬខ្នង ត្រូវបានធ្វើតេស្តឃើញជំងឺដុំគីសក្នុងក្រពេញអូវែ ឬ PCOS ដែលជាលក្ខខណ្ឌទូទៅ ចូលរួមចំណែកដល់បញ្ហាបង្កកំណើត និងសុខភាពមេតាប៉ូលិស។

លក្ខខណ្ឌដុះរោម នៅលើតំបន់មួយចំនួនដូចមនុស្សប្រុស បានប៉ះពាល់ដល់ស្ត្រីចំនួន ៥ ទៅ ១០ភាគរយ។ ការដុះរោម ខុសប្រក្រតីនេះ បណ្តោលមកពីជំងឺដុំគីសក្នុងក្រពេញអូវែ ត្រូវបានគេចាត់ទុកជាជំងឺអ័រម៉ូន។

អ្នកជំនាញមកពីទីក្រុងបូស្តុន សហរដ្ឋអាមេរិក បាននិយាយថា ការដុះរោមនៅលើផ្ទៃមុខ ឬដងខ្លួន ខុសប្រក្រតី គឺជារោគសញ្ញាមួយដែលស្ត្រីទាំងឡាយគួរតែស្វែងរកជំនួយពីគ្រូពេទ្យ ឲ្យបានឆាប់ ជាពិសេស គួរធ្វើតេស្តឈាមពិនិត្យមើលអ័រម៉ូន តេស្តូស្ទើរ៉ូន (testosterone) និងអ័រម៉ូនភេទឈ្មោល ដែលគេហៅថា អេនត្រូជែន (Androgens)។

ជាធម្មតា ស្ត្រីមានបរិមាណតិចតួចនៃអ័រម៉ូនទាំងនេះ ប៉ុន្តែប្រសិនបើស្ត្រីដែលកើតជំងឺដុំគីសក្នុងក្រពេញអូវែ អាចបណ្តោលឲ្យអ័រម៉ូននេះកើនឡើងខ្ពស់។

ដូច្នេះហើយ ក្រៅពីទៅរកជំនួយពីក្រុមគ្រូពេទ្យ ស្ត្រីគួរតែព្យាយាមទទួលទានអាហារដែលមានផាសុខភាព និងធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីកាត់បន្ថយផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ៕

ដកស្រង់ពី៖ thehealthsite

មតិយោបល់