ព័ត៌មានសុខភាព

៣ជំហ៊ាន អស់កង្វល់ជាមួយបញ្ហាត្របកភ្នែកធ្លាក់ ទៀតហើយ

ត្របកភ្នែកធ្លាក់ គឺជាបញ្ហាធ្ងន់ធ្ងរមួយសម្រាប់សុភាពនារីទាំងឡាយ ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមើលទៅចាស់ជាងវ័យនោះទេ ប៉ុន្តែវាក៏អាចបណ្តោលឲ្យអ្នកមានជំងឺភ្នែក និងមើលមិនឃើញផងដែរ។

ដូច្នេះ ដើម្បីទប់ស្តាត់បញ្ហាត្របកភ្នែកធ្លាក់ តើគួរតែធ្វើយ៉ាងណា? តាមពិតវិធីដោះស្រាយបញ្ហាត្របកភ្នែកធ្លាក់ គ្មានអ្វីពិបាកនោះទេ គ្រាន់តែអនុវត្តតាម៣ជំហ៊ានសាមញ្ញៗប៉ុណ្ណោះ អ្នកនឹងទទួលបានលទ្ធផលដូចបំណង។

ជំហ៊ានទី១.គេងឲ្យបានគ្រប់គ្រាន់
ប្រសិនបើអ្នក មានទម្លាប់គេងមិនបានគ្រប់គ្រាន់ទេនោះ ភ្នែក ច្បាស់ជាប្រឈមនឹងបញ្ហាអស់កម្លាំង ហើយភាពយារធ្លាក់ក៏កើតមានដែរ ប្រសិនបើអ្នកទម្លាប់បែបនេះរយ:ពេលយូរ។ ដើម្បីជៀសវាង បញ្ហាសម្រស់មួយនេះ អ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយថ្ងៃ ទើបត្របកភ្នែករបស់អ្នកមានសុខភាពល្អ និងទទួលបានអារម្មណ៍ស្រស់ថ្លារឡើងវិញ។

ជំហ៊ានទី២.ធ្វើលំហាត់ប្រាណភ្នែក
តើអ្នកធ្លាប់ឮ គេធ្វើលំហាត់ប្រាណភ្នែកដែរឬទេ? ការពិត នេះគឺជាការម៉ាស្សា ដើម្បីជួយបន្ធូរបន្ថយសាច់ដុំត្របកភ្នែកឲ្យមានពេលសម្រាក និងលំហូរឈាមរត់បានស្រួល។
១.អ្នកត្រូវបិទភ្នែក ហើយយកម្រាមដៃដាក់ពីលើភ្នែក។
២.ចាប់ផ្តើមធ្វើការម៉ាស្សាថ្នមៗយឺតៗ ហើយរាប់ពី១ដល់៥ទើបឈប់។
៣.ធ្វើបែបនេះដដែលៗឲ្យបាន១០ដង ហើយសូមអនុវត្តឲ្យបានរាល់ថ្ងៃ។

ជំហ៊ានទី៣.ប្រើត្រសក់
ត្រសក់ គឺជាឱសថដ៏មានអានុភាពខ្លាំងបំផុតក្នុងការកាត់បន្ថយបញ្ហារលាក និងរឹតបន្តឹងស្បែកឲ្យនៅក្មេងជាងវ័យ។
១.អ្នកគ្រាន់តែចិតត្រសក់ពីរចំណិតស្តើងៗ ហើយដាក់នៅលើត្របកភ្នែកទាំងសងខាង។
២.សង្ងំឲ្យបាន ១៥ ទៅ ២០នាទីទើបយកចេញ។
៣.អនុវត្តវិធីនេះជារៀងរាល់ថ្ងៃ ត្របកភ្នែករបស់អ្នកមិនធ្លាក់ទៀតឡើយ។

ប្រសិនបើសុភាពនារី ឬសុភាពបុរសទាំងឡាយកំពុងតែជួបបញ្ហាត្របកភ្នែកធ្លាក់ ឬចង់ការពារកុំឲ្យមានបញ្ហានេះកើតឡើង សូមសាកស្បងវិធីសាស្ត្រទាំង៣ជំហ៊ានដូចខាងលើ៕

ដកស្រង់ពី៖ brightside

មតិយោបល់