Post News Media ព័ត៌មានសុខភាព គុណប្រយោជន៍ច្...

គុណប្រយោជន៍ច្រើនរាប់ភ្លេច នៃផ្លែល្ហុង

តើអ្នកណាខ្លះ ចូលចិត្តទទួលទានផ្លែល្ហុង? បើអ្នកជាមនុស្សដែលចូលចិត្តផ្លែល្ហុង ពិតជាសំណាងណាស់ ព្រោះវាសម្បូរទៅដោយ ជាតិសរសៃ វីតាមីន ប្រូតេអ៊ីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់សុខភាព។

ការទទួលទានផ្លែល្ហុង បានទៀងទាត់ អាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ ឲ្យដំណើរការបានល្អ បណ្តេញកាកសំណល់ពុលចេញពីរាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយហានិភ័យនៃជំងឺមហារីក និងរក្សាបេះដូង ឲ្យមានសុខភាពល្អ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ជាច្រើនទៀតនៃផ្លែល្ហុង ចំពោះ សក់ ស្បែក និងសុខភាពទូទៅ៖

+អត្ថប្រយោជន៍ចំពោះស្បែក

  • ជួយឲ្យស្បែកមានសំណើម
  • កម្ចាត់បញ្ហាស្នាមអុជខ្មៅ
  • កាត់បន្ថយស្នាមជ្រួញ
  • កាត់បន្ថយបញ្ហារង្វង់ភ្នែកខ្មៅ
  • ព្យាបាលជំងឺត្រអក និងជំងឺរបកស្បែកក្រហម
  • កម្ចាត់មុន

+អត្ថប្រយោជន៍ចំពោះសក់

  • ជំរុញឲ្យសក់ដុះលូតលាស់លឿន
  • គ្រប់គ្រងអង្គែលើស្បែកក្បាល
  • កាត់បន្ថយបញ្ហាជ្រុះសក់

+អត្ថប្រយោជន៍ចំពោះសុខភាព

  • ជួយជំរុញឲ្យសរសៃឈាមបេះដូងដំណើរការបានល្អ
  • ជំរុញដល់ការរំលាយអាហារ
  • មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ
  • កាត់បន្ថយជំងឺភ្នែក
  • ជួយព្យាបាលស្នាមរបួសឲ្យឆាប់ជា
  • ពង្រឹងប្រព័ន្ធភាពស៊ាំ
  • បង្ការជំងឺរលាកសន្លាក់
  • កាត់បន្ថយជំងឺរលាកសួត
  • ព្យាបាលជំងឺឈឺបំពងក
  • ព្យាបាលជំងឺស្រែង
  • ជុំរុញឲ្យសាច់ដុំមានភាពរឹងមាំ
  • ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ
  • កាត់បន្ថយភាពតានតឹង
  • ជួយសម្រកទម្ងន់
  • ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម
  • ទប់ស្តាត់រោគសញ្ញារលាកពោះវៀនធំ
  • ព្យាបាលអាការក្អួតចង្អោរ
  • រក្សាសម្ពាធឈាមឲ្យមានស្ថិរភាព
  • ល្អសម្រាប់ទារកតូចៗ
  • ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
  • ជួយបង្កើនទំហំសុដន់
  • ជួយផលិតទឹកដោះឲ្យកាន់តែច្រើន…៕

ដកស្រង់ពី៖ stylecraze

Loading...