ព័ត៌មានសុខភាព

តើអ្នកកើតជំងឺទឹកនោមផ្អែម អាចរក្សាសមត្ថភាពផ្លូវភេទបានដែរទេ?

ជាទូទៅ បញ្ហាខ្សោយផ្លូវភេទ តែងតែកើតមានចំពោះមនុស្សដែលមានវ័យចំណាស់ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ក៏ជួបផលលំបាកបែបនេះដែរ។

ភាពមិនប្រក្រតីនៃការរួមភេទចំពោះអ្នកជំងឺទឹកនោមផ្អែម ប្រសិនបើមិនបានធ្វើការព្យាបាលរយ:ពេលយូរ អាចបណ្តោលឲ្យមានជំងឺផ្លូវចិត្ត និងបាត់បង់សុភមង្គលជាមួយដៃគូ។ ទោះបីជាយ៉ាងណា នៅពេលដែលជំងឺទឹកនោមផ្អែម ត្រូវបានគ្រប់គ្រងបានល្អ នោះវាអាចជួយកាត់បន្ថយហានិភ័យភាពមិនប្រក្រតីនៃការរួមភេទចំពោះអ្នកជំងឺ។

ហេតុអ្វី អ្នកជំងឺទឹកនោមផ្អែម មានបញ្ហាផ្លូវភេទ?
នៅពេលដែលកើតជំងឺទឹកនោមផ្អែម ការបញ្ចូនឈាមទៅកាន់តំបន់អាអូនតូចនឹងត្រូវបានរាំងស្ទះ ដែលបង្កទៅជាជំងឺងាប់លិង្គ និងបញ្ហាបញ្ចេញទឹកកាម។ រីឯមនុស្សស្រី ដែលកើតជំងឺនេះវិញ អាចបង្កឲ្យមានបញ្ហាស្ងួតទ្វារមាស ឬគ្មានភាពរំញោចអំឡុងពេលបង្កើតភ្លើងស្នេហ៍។

ចំពោះបុរសដែលងាប់លិង្គ ដោយសារតែជំងឺទឹកនោមផ្អែម មាន៥ភាគរយ បើធៀបទៅនឹងអ្នកមិនកើតជំងឺនេះ។ ចំណែកឯមនុស្សស្រីមានរហូតដល់ ៣៥ភាគរយ ដែលគ្មានចំណង់រួមភេទ ចំណង់ផ្លូវភេទថយចុះ ឬមានការឈឺចាប់ដោយសារតែទ្វារមាសស្ងួត។

តើធ្វើដូចម្តេច ទើបអាចរក្សាសមត្ថភាពផ្លូវភេទឲ្យនៅធម្មតា ចំពោះអ្នកកើតជំងឺទឹកនោមផ្អែម?
គ្មានអ្វីល្អប្រសើរជាការពិនិត្យ និងព្យាលជាមួយអ្នកជំនាញឲ្យបានត្រឹមត្រូវនោះទេ ជាពិសេសប្រសិនបើអ្នកសង្កេតឃើញ សញ្ញាមិនប្រក្រតីនៃមុខងារផ្លូវភេទ។

ម្យ៉ាងវិញទៀត អ្នកគួរតែព្យាយាមរក្សាកម្រិតជាតិស្ករនៅក្នុងឈាម ដើម្បីទប់ស្តាត់ផលវិបាកនៃជំងឺទឹកនោមផ្អែម តាមរយ:ការធ្វើលំហាត់ប្រាណ និងរក្សាទម្ងន់ឲ្យមានស្ថិរភាព។

ក្រៅពីនេះ អ្នកគួរតែឈប់ជក់បារី ក្នុងគោលបំណងកាត់បន្ថយការខូចខាតនៃសរសៃប្រសាទ ព្រមទាំងកាត់បន្ថយជំងឺស្ទះសរសៃឈាមខួរក្បាល និងជំងឺតម្រងផងដែរ៕

ដកស្រង់ពី៖ soha

មតិយោបល់