ព័ត៌មានសុខភាព

មានអ្វីកើតឡើងចំពោះរាងកាយបុរស បើញ៉ាំចេករាល់ថ្ងៃ?

ចេក គឺជាផ្លែឈើមួយប្រភេទដ៏ពេញនិយមបំផុតសម្រាប់មនុស្សនៅទូទាំងពិភពលោក ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍មិនតិចទេសម្រាប់សុខភាព។ ជាពិសេស វាមានផ្ទុកសារធាតុប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលមានសមត្ថភាពទប់ទល់ជាមួយនឹងជំងឺជាច្រើន។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៤យ៉ាង ដែលបុរសគួរតែបរិភោគផ្លែចេក ជារៀងរាល់ថ្ងៃ៖

បង្ការជំងឺដាច់សរសៃឈាមបេះដូង
ចេក គឺជាផ្លែឈើមួយប្រភេទ សម្បូរទៅដោយសារធាតុប៉ូតាស្យូម ដែលអាចជួយការពារបញ្ហាផ្សេងៗដូចជា ចង្វាក់បេះដូងលោតញាប់ និងសម្ពាធឈាមទាប។ ចេកមួយផ្លែ មានផ្ទុកប៉ូតាស្យូមរហូតដល់ ៤០០មីលីក្រាម។ សារធាតុប៉ូតាស្យូមនេះ អាចជួយរក្សាសម្ពាធឈាមឲ្យមានស្ថិរភាព ដូច្នេះបេះដូងនឹងដំណើរការបានល្អ។

បង្កើនសមត្ថភាពមុខងារខួរក្បាល
សារធាតុប៉ូតាស្យូម នៅក្នុងផ្លែចេក មិនត្រឹមតែមានអត្ថប្រយោជន៍ដល់សុខភាពទូទៅនោះទេ សូម្បីតែខួរក្បាល ក៏មានសុខភាពល្អដូចគ្នា។ ការទទួលទានចេកជាប្រចាំ វាអាចជួយបង្កើនការចង់ចាំ និងបង្ការជំងឺភ្លេចភ្លាំង។

ការពារជំងឺធ្លាក់ទឹកចិត្ត
គុណប្រយោជន៍មួយទៀត នៃការទទួលផ្លែចេក គឺជួយឲ្យអ្នកមានអារម្មណ៍ល្អ និងជៀសផុតពីជំងឺធ្លាក់ទឹកចិត្ត។

បង្កើនសមត្ថភាពផ្លូវភេទ
តើអ្នកកំពុងតែមានបញ្ហាខ្សោយផ្លូវភេទមែនទេ? បើដូច្នោះមែន សូមព្យាយាមទទួលទានផ្លែចេករាល់ថ្ងៃ បញ្ហាផ្លូវភេទរបស់អ្នកនឹងស្តារឡើងវិញ។ នេះក៏ដោយសារតែផ្លែចេក សម្បូរទៅដោយសារធាតុម៉ាញ៉េស្យូម ដែលអាចជួយឲ្យសរសៃឈាមរត់ទៅកាន់តំបន់ឯកជនបានល្អ ហើយជួយបង្កើនការផលិតមេជីវិតឈ្មោល សម្រាប់បុរសថែមទៀត។

ការស្រាវជ្រាវបានរកឃើញថា មូលហេតុមួយដែលបណ្តោលឲ្យបុរសគ្មានសមត្ថភាពអាចធ្វើឲ្យស្ត្រីមិនអាចឈានដល់ចំណុចកំពូល គឺខ្វះសារធាតុម៉ាញ៉េស្យូមនៅក្នុងខ្លួន៕

ដកស្រង់ពី៖ soha

មតិយោបល់