ព័ត៌មានសុខភាព

មិនគួរឲ្យជឿ! ក្រៅពីធ្វើជាបន្លែ ប៉េងប៉ោះមានគុណប្រយោជន៍លើសលប់

ប៉េងប៉ោះ គឺជាបន្លែមួយប្រភេទដែលបងប្អូនខ្មែរយើង ចូលចិត្តផ្សំនៅក្នុងអាហារផ្សេងៗ ជាពិសេស គឺសម្លរម្ជូរតែម្តង។ ក៏ប៉ុន្តែក្រៅពីធ្វើជាបន្លែ តើប៉េងប៉ោះ មានអត្ថប្រយោជន៍អ្វីខ្លះទៀត? បើយោងតាមគេហទំព័រ lifeideasnow បានចុះផ្សាយថា ប៉េងប៉ោះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏សម្បូរបែប ដែលអាចការពាររាងកាយពីរ៉ាឌីកាល់សរី និងជំងឺជាច្រើនទៀត។ ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលអ្នកគួរតែទទួលទានទឹកប៉េងប៉ោះ ជារៀងរាល់ថ្ងៃ៖

ជួយសម្រកទម្ងន់
ទឹកប៉េងប៉ោះ ចំនួន ១៨០មីលីលីត្រ មានផ្ទុកកាឡូរីត្រឹមតែ ៣១កាឡូរីប៉ុណ្ណោះ ហើយជាតិខ្លាញ់តិចតួចបំផុត ដែលសមស្របសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ ដូច្នេះ សម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់ដោយវិធីធម្មជាតិ គួរតែទទួលទានទឹកប៉េងប៉ោះ ១៨០មីលីលីត្រក្នុងមួយថ្ងៃ។

កាត់បន្ថយភាពចាស់
សារធាតុ លីកូពីន នៅក្នុងផ្លែប៉េងប៉ោះ ត្រូវបានគេស្គាល់ថា ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រសិទ្ធភាពបំផុត ក្នុងការប្រឆាំងនឹងបញ្ហារលាក កាត់បន្ថយស្នាមជ្រួញ និងស្នាមអុជខ្មៅនៅលើផ្ទៃមុខ។ នេះហើយ ជាមូលហេតុដែលធ្វើឲ្យអ្នកនៅតែមានសម្រស់ក្មេងជាងវ័យជារៀងរហូត។

គ្រប់គ្រងកូលេស្តេរ៉ុល
អត្ថប្រយោជន៍មួយទៀតនៃប៉េងប៉ោះ គឺកម្ចាត់កូលេស្តេរ៉ុល ចេញពីរាងកាយ ដែលធ្វើឲ្យបេះដូងមានសុខភាពល្អ និងចរាចរឈាមរត់បានស្រួល។

ពង្រឹងប្រព័ន្ធភាពស៊ាំ
វីតាមីន C នៅក្នុងផ្លែប៉េងប៉ោះ អាចជួយជំរុញឲ្យរាងកាយមានភាពរឹងមាំ ហើយអាចយកឈ្នះជំងឺផ្សេងៗបានយ៉ាងងាយ។

ការពារភ្នែក និងឆ្អឹង
ផ្លែប៉េងប៉ោះ សម្បូរទៅដោយវីតាមីន A ដែលមានសមត្ថភាព អាចជួយលើកកម្ពស់ដល់សុខភាពភ្នែក និងពង្រឹងឆ្អឹងឲ្យរឹងមាំផងដែរ។

ជួយកសាងសាច់ដុំឲ្យមានសុខភាពល្អ
សារធាតុប៉ូតាស្យូម ដ៏សម្បូរបែបដែលមាននៅក្នុងប៉េងប៉ោះ អាចជួយជំរុញដល់ការអភិវឌ្ឍសាច់ដុំ ជាពិសេសវាត្រូវបានគេណែនាំសម្រាប់អ្នកមានអាជីពផ្នែកកីឡា។

កាត់បន្ថយការរលាកសន្លាក់
សន្លាក់ គឺជាជំងឺមួយប្រភេទដែលធ្វើឲ្យមានការឈឺចាប់តាមគន្លាក់ដៃ គន្លាក់ជើង និងជង្គង់ ហើយបើធ្ងន់ធ្ងរ អាចពិបាកក្នុងការដើរថែមទៀត។ ទោះជាយ៉ាងណា វីតាមីន C របស់ប៉េងប៉ោះ ត្រូវបានគេទទួលស្គាល់ថា អាចជួយការពារ និងព្យាបាលជំងឺសន្លាក់បាន៕

ដកស្រង់ពី៖ lifeideasnow

មតិយោបល់