Post News Media ព័ត៌មានសុខភាព អាហារ៣យ៉ាង អ្...

អាហារ៣យ៉ាង អ្នកកើតជំងឺទឹកនោមផ្អែមគួរតែតម!

ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទ ដែលកំពុងតែមានរីករាលដាលយ៉ាងខ្លាំងចំពោះមនុស្សនៅជុំវិញពិភពលោក ហើយជំងឺនេះមិនងាយនឹងព្យាបាលឲ្យជាសះស្បើយឡើង ប្រសិនវាកើតឡើងហើយ។

មូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺទឹកនោមផ្អែម គឺទម្លាប់រស់នៅសុខស្រួលពេក ខ្ជិលធ្វើលំហាត់ប្រាណ និងទទួលទានរបបអាហារគ្មានផាសុខភាព។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមទៅហើយ មានតែព្យាយាមថែរក្សាសុខភាពឲ្យបានល្អនោះទេ ទើបអាចរស់បានយូរអង្វែង ជាពិសេស អ្នកត្រូវព្យាយាមតមអាហារ ៣ប្រភេទដូចខាងក្រោម៖

អាហារដែលមានជាតិស្ករ
កុំបរិភោគប្រភេទនៃស្ករទាំងអស់ ទឹកឃ្មុំ ទឹកផ្លែឈើ ស្ករគ្រាប់ ផ្លែឈើកំប៉ុង ភេសជ្ជ:ប៉ូវកម្លាំង ការរ៉េម និងនំខេក ជាដើម។ អ្នកត្រូវចាំថា អាហារទាំងនេះមានផ្ទុកជាតិស្ករច្រើន ដែលអាចនាំឲ្យជាតិស្ករក្នុងឈាមកើនឡើងកាន់តែខ្ពស់។

អាហារសម្បូរជាតិខ្លាញ់
កុំបរិភោគអាហារដែលមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ ដូចជា ខួរក្បាលសត្វ ថ្លើម បេះដូង សួត និងស៊ុតក្រហម… ព្រោះវាងាយបង្កឲ្យជាតិខ្លាញ់ក្នុងឈាម និងកូលេស្តេរ៉ុល កើនឡើងយ៉ាងឆាប់រហ័ស។

គ្រឿងស្រវឹង
កុំទទួលទានគ្រឿងស្រវឹង ដោយសារតែជាតិអាល់កុលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានការផ្លាស់ប្តូរ។ ការទទួលទានគ្រឿងស្រវឹងច្រើន ដោយមិនទាន់មានអ្វីចូលពោះសោះ អាចបង្កឲ្យជាតិស្ករក្នុងឈាមចុះខ្សោយ និងបង្កគ្រោះថ្នាក់ដល់សុខភាព។

ដូច្នេះ សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម គួរតែកំណត់ជាតិស្ករ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗចំពោះសុខភាព៕

ដកស្រង់ពី៖ soha

Loading...