ព័ត៌មានសុខភាព

ក្រុមអាហារដែលអ្នកគួរតែជៀសវាង នៅពេលមានជំងឺគ្រុនក្តៅ

នៅពេលមានជំងឺ រាងកាយត្រូវការថ្នាំដើម្បីព្យាបាល និងអាហារបំប៉ន ដើម្បីជួសជុលភាពខូចខាតឲ្យឆាប់ជាសះស្បើយឡើងវិញ។ ក៏ប៉ុន្តែ អ្នកដឹងទេ នៅពេលដែលកើតជំងឺគ្រុនក្តៅ មានអាហារមួយចំនួន អ្នកមិនគួរទទួលទាននោះទេ ព្រោះវាអាចបណ្តោលឲ្យអាការកាន់តែធ្ងន់ធ្ងរ។

ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរតែជៀសវាងពេលកើតជំងឺគ្រុនក្តៅ៖

សាច់
ការទទួលទានសាច់ក្រហមច្រើនពេកមិនល្អសម្រាប់សុខភាពនោះទេ ព្រោះវាសម្បូរកូលេស្តេរ៉ុលខ្ពស់ ហើយពិបាកក្នុងការរំលាយថែមទៀត។ ជាពិសេសសម្រាប់អ្នកដែលមានជំងឺគ្រុនក្តៅ ប្រសិនបើទទួលទានសាច់ទៀតនោះ ជំងឺគឺកាន់តែធ្ងន់ធ្ងរឡើង។

អាហារចៀន
ប្រភេទអាហារចៀន ឬបំពង អាចបង្កឲ្យរាងកាយជួបនឹងបញ្ហារលាក ដោយសារតែជាតិខ្លាញ់ខ្ពស់។ លើសពីនេះ វាធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយ ដូច្នេះអ្នកអ្នកដែលកំពុងតែមានជំងឺគ្រុនក្តៅគួរតែជំនួសអាហារអ្វីផ្សេង។

ភេសជ្ជ:កំប៉ុង
មិនថា ទឹកផ្លែឈើកំប៉ុង ឬទឹកក្រូចកំប៉ុងនោះទេ សុទ្ធតែមានផ្ទុកជាតិស្ករច្រើនដែលអាចកាត់បន្ថយសមត្ថភាពនៃកោសិកាឈាម ដែលមានតួនាទីប្រយុទ្ធប្រឆាំងនឹងជំងឺ។ ហេតុនេះ អ្នកគួរតែជ្រើសរើសផ្លែឈើស្រស់ វិញល្អប្រសើរជាង។

តែ ឬកាហ្វេ
នៅពេលអ្នកមានជំងឺគ្រុនក្តៅ រាងកាយច្បាស់ជាខ្វះជាតិទឹក ដែលធ្វើឲ្យសីតុណ្ហភាពកើនឡើងកាន់តែខ្ពស់។ ស្របពេលនេះ ប្រសិនបើអ្នកញ៉ាំតែ ឬកាហ្វេ ជាតិទឹកនៅក្នុងខ្លួនបាត់បង់កាន់តែច្រើនឡើងៗ ធ្វើឲ្យអ្នកកាន់តែអស់កម្លាំងជាខ្លាំង។ យកល្អ អ្នកគួរតែចៀសចេញពីភេសជ្ជ:ទាំងពីប្រភេទនេះ ហើយជំនួសដោយទឹកធម្មតាវិញល្អប្រសើរជាង៕

ដកស្រង់ពី៖ soha

មតិយោបល់