ព័ត៌មានសុខភាព

៧ចំណុចអ្នកត្រូវតែធ្វើ បន្ទាប់ពីពិនិត្យឃើញជំងឺទឹកនោមផ្អែម

ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទគ្មានថ្នាំព្យាបាលឲ្យជាសះស្បើយបានទេ ប៉ុន្តែបើយោងតាមអ្នកស្រាវជ្រាវអាមេរិក បាននិយាយថា ជំងឺនេះ អាចគ្រប់គ្រងបាន បើអ្នកផ្លាស់ប្តូររបៀបរស់នៅ កំណត់របបអាហារ និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ ជាពិសេស អ្នកត្រូវធ្វើរឿង ៨ចំណុចនេះ ប្រសិនបើពិនិត្យឃើញជំងឺទឹកនោមផ្អែម។

សម្រកទម្ងន់
ការលើសទម្ងន់ និងធាត់ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃជំងឺទឹកនោមផ្អែម។ ដូច្នេះ សម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម ហើយលើសទម្ងន់ ឬធាត់នោះ គួរតែសម្រកបន្តិច ដើម្បីកាត់បន្ថយការវិវត្តកាន់តែធ្ងន់ធ្ងរ។

ពិនិត្យមើលកម្រិត វីតាមីន D
បើយោងតាមការសិក្សាមួយនៅឆ្នាំ ២០១៤ អ្នកមានជំងឺទឹកនោមផ្អែម ដែលមានកម្រិតវីតាមីន D នៅក្នុងខ្លួនទាប អាចបង្កើនហានិភ័យកាន់តែធ្ងន់ធ្ងរ។ វីតាមីន D មិនត្រឹមតែមានភាពចាំបាច់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ប៉ុណ្ណោះទេ សូម្បីតែមនុស្សធម្មតាក៏ត្រូវការចាំបាច់ដូចគ្នាដែរ។

ពិនិត្យមើលក្រពេញទីរ៉ូអ៊ីត
ការស្រាវជ្រាវបានបង្ហាញថា ការធ្លាក់ចុះនៃកម្រិតអ័រម៉ូន ទីរ៉ូអ៊ីត ក្រោមកម្រិតធម្មតា ក៏អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀតដូចគ្នា។

អ្នកស្រាវជ្រាវបានលើកឡើងទៀតថា ដោយសារតែអ័រម៉ូនទីរ៉ូអ៊ីត ចុះខ្សោយធ្វើឲ្យការរំលាយអាហារមានភាពយឺតយ៉ាវ អាចនាំឲ្យមានការឡើងទម្ងន់ និងអាំងស៊ុយលីន។ នេះហើយជាកត្តាមួយទៀត ដែលបង្កឲ្យមានហានិភ័យជំងឺទឹកនោមផ្អែម កើតមានឡើង។

ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណជាទៀងទាត់ ពិតជាមានសារ:សំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារតែ ជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយសម្រកទម្ងន់ ហើយកាត់បន្ថយកម្រិតអាំងស៊ុយលីន។

កំណត់ការទទួលទានអាហារសម្បូរខ្លាញ់ ឬប្រេង
បើយោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Tufts តាមបណ្តោលគ្លីនិចជាង ១០០កន្លែង បានបង្ហាញថា ការទទួលអាហារសម្បូរជាតិខ្លាញ់ ឬប្រេង អាចបង្កើនហានិភ័យវិវត្តទៅជាជំងឺទឹកនោមផ្អែម។ នេះជាមូលហេតុមួយទៀត ដែលអ្នកគួរតែកាត់បន្ថយ ការទទួលទានអាហារដែលសម្បូរ ខ្លាញ់ ឬប្រេង។

ពិនិត្យមើលបញ្ហាគេងស្រម៉ុក
ការសិក្សានៅសាកលវិទ្យាល័យ ឈឺកាហ្គោ ក្នុងឆ្នាំ ២០១៥បានបង្ហាញថា មនុស្សជាច្រើនដែលមានជំងឺទឹកនោមផ្អែម ក៏ទទួលរងពីជំងឺគេងស្រម៉ុកផងដែរ ប៉ុន្តែគ្មានអ្នកដឹងនោះទេ។ ការព្យាបាលជំងឺនេះ អាចជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម និងបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។

ពិនិត្យសុខភាពឲ្យទៀងទាត់
សមាគមន៍ជំងឺទឹកនោម សហរដ្ឋអាមេរិក បានណែនាំថា ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់។ មិនតែប៉ុណ្ណោះ អ្នកគួរតែពិនិត្យមើលរោគសញ្ញានៃជំងឺបេះដូង សម្ពាធឈាមខ្ពស់ និងកូលេស្តេរ៉ុលផងដែរ ព្រោះដំណាក់កើតជំងឺទឹកនោមផ្អែម អ្នកក៏អាចប្រឈមនឹងជំងឺទាំងនេះដូចគ្នា៕

ដកស្រង់ពី៖ soha

មតិយោបល់