Post News Media ព័ត៌មានសុខភាព សញ្ញាមួយចំនួន...

សញ្ញាមួយចំនួននៅលើដៃ អាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នក

តាមពិតរាល់ជំងឺផ្សេងៗដែលកើតមានឡើងនៅលើរាងកាយ សុទ្ធតែបង្ហាញរោគសញ្ញា មុននឹងវាវិវត្តទៅដល់ដំណាក់កាលធ្ងន់ធ្ងរ គ្រាន់តែអ្នកមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ។ សូម្បីតែសញ្ញាមួយចំនួននៅលើដៃ ក៏អាចបង្ហាញពីបញ្ហាសុខភាពដែរ ហេតុនេះ អ្នកគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត។

បាតដៃក្រហម
គ្រូពេទ្យបានពន្យល់ថា បាតដៃមានពណ៌ក្រហម គឺជាសញ្ញានៃបញ្ហាថ្លើម។ ជាធម្មតាពណ៌ក្រហមនេះ លេចឡើងនៅតាមគែមៗនៃបាតដៃ ដោយសារតែអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយ។ ចំណែកឯជំងឺរលាកទងសួត រលាកសន្លាក់រ៉ាំរ៉ៃ ក៏អាចបណ្តោលឲ្យបាតដៃឡើងពណ៌ក្រហមផងដែរ។

បាតដៃស្ពឹកស្រពន់ ឬឈឺចាប់
អ្នកតែងតែមានការឈឺចាប់ ឬស្ពឹកស្រពន់នៅលើបាតដៃ ពេលភ្ញាក់ពីគេងមែនទេ? ក្នុងករណីមួយចំនួនរោគសញ្ញានេះ អាចបណ្តោលមកពីបញ្ហាសរសៃឈាមវ៉ែន ឆ្អឹងប្រអបដៃមានរបួស កើតជំងឺខ្វះឈាម ឬជំងឺទឹកនោមផ្អែម។

បាតដៃស្ងួតរបកៗ
មូលហេតុទូទៅបំផុតដែលបណ្តោលឲ្យស្បែកស្ងួត គឺខ្វះជាតិទឹក ជាធម្មតាកើតឡើងក្នុងអំឡុងពេលរាំងរដូវ។ ដើម្បីជៀសវាងការបាត់បង់ជាតិទឹក អ្នកគួរតែផឹកទឹកឲ្យបានច្រើន និងប្រើក្រែមផ្តល់សំណើម។

ក្រចករបកៗ
ក្រចកដៃរបកៗ គឺជាសញ្ញានៃបញ្ហាខ្វះស័ង្កសី ក្នុងរាងកាយ។ ស័ង្កសី ពិតជាមានសារ:សំខាន់ខ្លាំងណាស់ចំពោះសុខភាព ជួយព្យាបាលមុខរបួស ជួសជុលកោសិកាខូចខាត និងបង្កើនប្រព័ន្ធភាពស៊ាំ។

ហើមសន្លាក់តាមម្រាមដៃ និងគ្មានកម្លាំង
នេះគឺជាសញ្ញាមួយទៀត ដែលបង្ហាញពីជំងឺធ្ងន់ធ្ងរ ដូចជា មហារីកសួត ឬជំងឺបេះដូង។ ដូច្នេះ អ្នកគួរតែមានការប្រុងប្រយ័ត្ន ឲ្យបានខ្លាំងបំផុត ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ហាព្រមាននៅលើបាតដៃបែបនេះ៕

ដកស្រង់ពី៖ soha

Loading...