Post News Media ព័ត៌មានសុខភាព កុំទុកយូរ បើស...

កុំទុកយូរ បើសង្កេតឃើញរោគសញ្ញាព្រមានទាំងអស់នេះ

មហារីកទ្វារមាស គឺជាប្រភេទនៃជំងឺមហារីក ដែលបានកើតឡើងក្នុងកោសិកាទ្វារមាស របស់ស្ត្រី ហើយជារឿយៗវាបណ្តោលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ បើមិនប្រញាប់ព្យាបាលទេ អ្នកជំងឺអាចប្រឈមនឹងសេចក្តីស្លាប់ ដូច្នេះនៅពេលដែលអ្នកឃើញសញ្ញាព្រមាននៃជំងឺមហារីកទ្វារមាស គួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីរកវិធីព្យាបាលជាបន្ទាន់។

ខាងក្រោមនេះ គឺជាសញ្ញាព្រមានមួយចំនួននៃជំងឺមហារីកទ្វារមាស៖

លំហូរឈាមខុសប្រក្រតី
ការហូរឈាមតាមទ្វារមាសខុសប្រក្រតី បន្ទាប់ពីរួមភេទ គឺជាការព្រមាននៃជំងឺមហារីកទ្វារមាស។ ក្រៅពីជំងឺមហារីក វាក៏អាចជាសញ្ញានៃជំងឺរោគស្ត្រីផ្សេងៗទៀតដែរ ហេតុនេះអ្នកត្រូវមានការប្រុងប្រយ័ត្ន។

ហូរទឹករំអិលចេញពីទ្វារមាស
ការហូរទឹករំអិលចេញពីទ្វារមាស គឺជាបាតុភូតធម្មជាតិមួយសម្រាប់ស្ត្រីទូទៅ ប៉ុន្តែប្រសិនបើការហូរមិនប្រក្រតីដូចជា មានធំក្លិនអាក្រក់ និងពណ៌ខុសធម្មតា អ្នកមិនត្រូវព្រងើយកន្តើយឡើយ ព្រោះវាអាចជាសញ្ញានៃមហារីកទ្វារមាស។

ឈឺចាប់តំបន់ទ្វារមាស
ការឈឺចាប់នេះ អាចជារោគសញ្ញានៃជំងឺមហារីកដូចជា មហារីកមាត់ស្បូន មហារីកអូវែ និងមហារីកទ្វារមាស។ ការឈឺចាប់នៃជំងឺមហារីកទ្វារមាស ជួនកាលមានការឈឺចាប់ ជួនកាលរមួលសាច់ដុំជុំវិញទ្វារមាស ដែលធ្វើឲ្យអ្នកជំងឺមានអាការមិនស្រួលក្នុងខ្លួន។

មុខងារពោះវៀនមានការផ្លាស់ប្តូរ
ការផ្លាស់ប្តូរមុខងារពោះវៀន អាចបណ្តោលឲ្យមានបញ្ហាជាច្រើនរួមមាន ជំងឺមហារីកទ្វារមាស ផងដែរ។ នៅពេលដែលជំងឺមហារីក លូតលាស់កាន់តែខ្លាំង អ្នកជំងឺអាចមានអាការទល់លាមក លាមកមានពណ៌ខ្មៅ ដែលធ្វើឲ្យមានក្លិនមិនល្អ។

នៅពេលដែលរោគសញ្ញាណាមួយលេចឡើងដូចខាងលើ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា៕

ដកស្រង់ពី៖ soha

Loading...