ព័ត៌មានសុខភាព

ប្រសើរណាស់! អ្នកជំនាញរកឃើញខ្លាញ់ម្យ៉ាង អាចជួយឲ្យកុមារឆ្លាត និងចង់ចាំបានល្អ

តាមការស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford ក្នុងប្រទេសចក្រភពអង់គ្លេសបានរកឃើញថា ខ្លាញ់អូមេហ្គា ៣ ដែលចម្រាញ់ចេញពីត្រី អាចជួយបង្កើនភាពឆ្លាតវៃ និងការចង់ចាំរបស់កុមារ។ លទ្ធផលនេះរកឃើញ បន្ទាប់ពីអ្នកជំនាញបានធ្វើការពិសោធន៍ ទៅលើកុមារចំនួន ៣៧៦នាក់ ដែលមានអាយុចាប់ពី ៧ ទៅ ៩ឆ្នាំ។

អ្នកស្រាវជ្រាវ បានបែងចែកកុមារជាពីរក្រុមផ្សេងគ្នា ពាក់កណ្តោលឲ្យទទួលទានអូមេហ្គា ៣ ជាប្រចាំថ្ងៃ និងពាក់កណ្តោលទៀតមិនទទួលទានឡើយ។ បន្ទាប់ពី ១៦សប្តាហ៍ អ្នកស្រាវជ្រាវ បានធ្វើការពិនិត្យទៅលើកុមារឡើងវិញ រកឃើញថា អូមេហ្គា៣ មានសមត្ថភាពក្នុងការអាន និងចង់ចាំល្អប្រសើរជាងក្រុមកុមារដែលមិនបានទទួលទានអូមេហ្គា ៣។

កាស្រាវជ្រាវពីមុនក៏បានរកឃើញដែរថា អូមេហ្គា ៣ អាចជួយជំរុញដល់ការអភិវឌ្ឍនៃសរសៃប្រសាទ និងធ្វើឲ្យគេងលក់ស្រួល ហើយការសិក្សាថ្មីក៏រកឃើញបែបនេះដែរ។

លោកសាស្ត្រាចារ្យ Montgomery ដែលជាអ្នកចូលរួមក្នុងការសិក្សានេះ បាននិយាយថា ឪពុកម្តាយ ដែលចង់ឲ្យកូនមានភាពឆ្លាតវៃ រៀនពូកែ គួរតែបន្ថែមខ្លាញ់អូមេហ្គា ៣ ទៅក្នុងរបបអាហារកុមារជាប្រចាំ ឬជ្រើសអាហារដែលសម្បូរទៅដោយខ្លាញ់អូមេហ្គា ៣ ឲ្យកូនឲ្យបានច្រើន៕

ដកស្រង់ពី៖ soha

មតិយោបល់