Post News Media ព័ត៌មានសុខភាព ប្រយ័ត្ន! ភាព...

ប្រយ័ត្ន! ភាពធាត់ជ្រុល អាចប្រឈមនឹងហានិភ័យនៃជំងឺមហារីក ៥ប្រភេទ

ភាពធាត់លើសទម្ងន់ ត្រូវបានគេចាត់ទុកជាជំងឺមួយប្រភេទដែលបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់សុខភាព សូម្បីតែអង្កការពិភពលោក WHO ក៏បញ្ជាក់ដែរថា នេះជាមូលហេតុដែលបណ្តោលឲ្យកើតជំងឺរ៉ាំរ៉ៃជាច្រើន។

បើយោងតាមសាស្ត្រាចារ្យនៅទីក្រុងប៉េកាំង ប្រទេសចិន បានបង្ហាញថា ភាពធាត់មិនត្រឹមតែធ្វើឲ្យអ្នកមានខូចរូបរាងនោះទេ វាក៏ជាកត្តាដែលបង្កើនហានិភ័យនៃជំងឺមហារីកដែរ។ ជាពិសេស ជំងឺមហារីកទាំង ៥ប្រភេទខាងក្រោម៖

មហារីកក្រពះ
ជាតិខ្លាញ់លើសនៅក្នុងរាងកាយ អាចបង្កឲ្យមានការរលាករ៉ាំរ៉ៃ ជាពិសេសក្នុងបំពង់រំលាយអាហារ។ ការរលាករ៉ាំរ៉ៃ អាចជួយរំញោចដល់ការបញ្ចេញអាស៊ីតក្នុងក្រពះកាន់តែច្រើនឡើង ហើយប្រសិនបើកម្មភាពនេះនៅតែអូសបន្លាយរយ:ពេលយូរ វានឹងក្លាយទៅជាជំងឺមហារីកក្រពះ។

មហារីកថ្លើម
ផលវិបាកនៃភាពធាត់ គឺកើតមហារីកថ្លើម ស្រដៀងទៅនឹងឥទ្ធិពលនៃការប្រើប្រាស់គ្រឿងស្រវឹងដែរ។ នៅពេលដែលមនុស្សធាតុខ្លាំង ជាតិខ្លាញ់នឹងចាប់ផ្តើមរុំថ្លើមបន្តិចម្តងៗ ហើយទីបំផុតនឹងក្លាយទៅជាជំងឺមហារីក។

មហារីកលំពែង
ភាពធាត់នឹងធ្វើឲ្យបាត់បង់ការផលិតអាំងស៊ុយលីន ហើយបន្ទាប់មកលំពែងនឹងមានការប្រែប្រួលខុសប្រក្រតី យូរៗទៅហានិភ័យនៃមហារីកលំពែង នឹងកើតមានឡើង។

មហារីកក្រពេញអូវែ
កោសិកាខ្លាញ់នឹងបង្កើតអ័រម៉ូន estrogen ហើយអ័រម៉ូននេះនឹងបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញអូវែ និងមហារីកស្បូន ចំពោះស្ត្រីក្រោយអស់រដូវ។ ការកើនឡើងនៃកម្រិតអ័រម៉ូន estrogen នឹងបណ្តោលឲ្យមានការរលាករ៉ាំរ៉ៃ ហើយបន្ទាប់មកវានឹងវិវត្តទៅជាជំងឺមហារីក។

មហារីកក្រពញទីរ៉ូអ៊ីត
ការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងកាសែត Journal of Medical Research បានបង្ហាញថា ការឡើងទម្ងន់អាចបង្កឲ្យការផលិតអ័រម៉ូនទីរ៉ូអ៊ីត មិនបានត្រឹមត្រូវ។ ការផលិតអ័រម៉ូនទីរ៉ូអ៊ីត មិនបានត្រឹមត្រូវនេះហើយ ដែលជាមូលហេតុនាំឲ្យអ្នកកើតជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។

អាស្រ័យហេតុនេះ អ្នកគួរតែរក្សាទម្ងន់ឲ្យបានត្រឹមត្រូវ ដើម្បីជៀសផុតពីហានិភ័យផ្សេងៗ ក៏ដូចជាជំងឺមហារីកផងដែរ៕

ដកស្រង់ពី៖ soha

Loading...