ព័ត៌មានសុខភាព

ហាម! អ្នកជំងឺ៤ប្រភេទកុំប៉ះពាល់គ្រឿងស្រវឹងឲ្យសោះ

គ្រឿងស្រវឹង ត្រូវបានគេទទួលស្គាល់ថា គឺជាសត្រូវលេខ១ ចំពោះថ្លើម ហើយវាក៏បង្កឲ្យមានបញ្ហាសុខភាពផ្សេងៗទៀតផងដែរ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា គ្រឿងស្រវឹង មិនមែនជាភេសជ្ជ:ដែលសាកសមសម្រាប់មនុស្សដែលមានជំងឺនោះទេ ដោយសារតែវាអាចធ្វើឲ្យជំងឺកាន់តែមានអាការធ្ងន់ធ្ងរ។ ជាពិសេស អ្នកដែលមានជំងឺដូចខាងក្រោមនេះ គួរតែជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង៖

ផ្លាស់ប្តូរសម្ពាធឈាម
អ្នកដែលមានសម្ពាធឈាមខ្ពស់ ជារឿយៗតែងតែមានការឈឺចាប់សន្លាក់ និងវិលមុខ ក្រោយពេលទទួលទានគ្រឿងស្រវឹង។ ប្រសិនបើអ្នកមានសម្ពាធឈាមទាបវិញ គឺវាធ្វើឲ្យសម្ពាធឈាមកាន់តែខ្សោយ ហើយអ្នកអាចមានបញ្ហាមើលមិនឃើញ ឬវិលមុខ។

កើតជំងឺផ្តាសាយ
នៅពេលកើតជំងឺផ្តាសាយ សីតុណ្ហភាពនៅក្នុងរាងកាយនឹងកើនឡើង ហើយមានអាការហៀរសំបោរថែមទៀត។ ខណ:នេះ ប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹង វានឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។

ជំងឺរាក
មនុស្សជាច្រើនដែលមានជំងឺរាករួស គួរតែឈប់ទទួលទានគ្រឿងស្រវឹង ព្រោះវាធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកកាន់តែខ្លាំង ស្របពេលដែលរាងកាយកំពុងតែត្រូវការទឹកជាចាំបាច់។ យកល្អ អ្នកគួរតែឈប់ទទួលទានគ្រឿងស្រវឹង ហើយព្យាយាមទទួលទានទឹកឲ្យបានច្រើន។

មនុស្សអាឡែស៊ី
មនុស្សមួយចំនួន សូម្បីតែទទួលទានគ្រឿងស្រវឹងតិចតួចក៏បណ្តោលឲ្យមុខឡើងក្រហមដែរ នេះបណ្តោលមកពីរាងកាយមានប្រតិកម្មអាឡែស៊ី។ ដំបូងកន្ទួលក្រហមតូចៗនេះលេចឡើងនៅលើតែផ្ទៃមុខប៉ុណ្ណោះ ហើយមិនយូរប៉ុន្មានវានឹងរីករាលដាលទៅពេញខ្លួន។ យកល្អ អ្នកដែលធ្លាប់មានបញ្ហានេះ គួរតែឈប់ទទួលទានគ្រឿងស្រវឹងទៀតទៅ ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អ៕

ដកស្រង់ពី៖ soha

មតិយោបល់