ព័ត៌មានសុខភាព

មិននឹកស្មាន! របស់៣មុខនេះ ជាថ្នាំរក្សាសម្រស់ឲ្យក្មេងជាវ័យសោះ

តាមពិត ផលិតផលថែរក្សាសម្រស់នៅលើទីផ្សារមានមិនខ្វះនោះទេ ក៏ប៉ុន្តែផលិតផលភាគច្រើនមានតម្លៃថ្លៃ ហើយមិនប្រាដកថាមានប្រសិទ្ធភាពដូចបំណងអ្នកប្រើឡើយ។

ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា អ្នកពុំចាំបាច់ព្រួយចំពោះការប្រើប្រាស់ផលិតផលមិនត្រូវទៀតឡើយ ព្រោះមានធាតុផ្សំធម្មជាតិ៣មុខ មានសមត្ថភាពអាចជួយរក្សាស្បែករបស់អ្នកឲ្យស្រស់ស្អាត ក្មេងជាវ័យជារៀងរហូត។

ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ឱថសធម្មជាតិ ដើម្បីរក្សាសម្រស់ឲ្យក្មេងជាងវ័យ៖

ធាតុផ្សំ៖

  • ស៊ុតស ១គ្រាប់
  • ការ៉ុតកិនជាល្បាយ ២ស្លាបព្រាបាយ
  • ទឹកដោះគោឆស ១ស្លាបព្រាបាយ

របៀបប្រើប្រាស់
១.លាយធាតុផ្សំទាំងអស់នៅក្នុងកូនចានមួយ រួចកូរឲ្យក្លាយជាល្បាយសាច់មួយ។
២.លាងម្អាតផ្ទៃមុខសិន ទើបលាបល្បាយនេះនៅលើផ្ទៃមុខ។
៣.ទុកឲ្យល្បាយនេះធ្វើសកម្មភាពជ្រាបចូលក្នុងផ្ទៃមុខរយ:ពេល ២០នាទី។
៤.ចុងក្រោយ អ្នកត្រូវលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ។
៥.អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច ក្នុងមួយសប្តាហ៍ឲ្យបាន ៣ដង៕

ដកស្រង់ពី៖ boldsky

មតិយោបល់