Post News Media ព័ត៌មានសុខភាព បើបានញ៉ាំមួយក...

បើបានញ៉ាំមួយក្នុងចំណោមអាហារទាំង៥ប្រភេទនេះ រាងកាយរបស់អ្នកនឹងគ្មានជាតិពុលឡើយ

ដោយសារតែរវល់នឹងប្រកបការងារចិញ្ចឹមជិវិត ធ្វើឲ្យមនុស្សភាគច្រើនគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ ដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួនឡើយ ហើយគួបផ្សំនឹងការទទួលទានអាហារដែលសម្បូរសារធាតុគីមីទៀតនោះ រាងកាយត្រូវប្រឈមគ្រោះថ្នាក់កាន់តែខ្លាំងបន្ថែមទៀត។

ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃផ្សេងៗដែលកើតមានឡើងនៅលើរាងកាយ អ្នកគួរតែលាងសម្អាតជាតិពុលចេញពីរាងកាយជាប្រចាំ។ ប៉ុន្តែតើគួរលាងសម្អាតយ៉ាងម៉េចទៅ? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ក្នុងចំណោមអាហារទាំង៥ប្រភេទនេះ អាចជួយលាងសម្អាតជាតិពុលចេញពីរាងកាយមានប្រសិទ្ធភាពបំផុត។

១.ផ្លែប៊ឺរ
សត្វថ្ងៃនេះ យើងសង្កេតឃើញថា ផ្លឺប៊ឺរ ត្រូវបានគេប្រើប្រាស់នៅក្នុងអាហារច្រើនប្រភេទ រួមទាំងទឹកក្រឡុកផងដែរ។ ដោយសារតែផ្លែប៊ឺរ មានរស់ជាតិឆ្ងាញ់ និងសារធាតុចិញ្ចឹមសំខាន់ៗដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ជាពិសេសអាស៊ីតខ្លាញ់ មេហ្គា ៣ របស់វាអាចជួយសម្អាតជញ្ជាំងពោះវៀនធំ រួមទាំងជាតិពុលបានយ៉ាងងាយ។

២.តែបៃតង
តើអ្នកចូលចិត្តទទួលទានតែបៃតងមួយពែងជារៀងរាល់ថ្ងៃមែនទេ? នេះជាទម្លាប់ដ៏ល្អប្រសើរណាស់ សម្រាប់សុខភាព ដោយសារតែសារធាតុអុកស៊ីដង់ របស់វាមានឥទ្ធិពលក្នុងការបង្កើនអត្រារំលាយអាហារ និងជួយសម្រកទម្ងន់ផងដែរ។ ម្យ៉ាងវិញទៀត វាអាចជួយធ្វើឲ្យរាងកាយបញ្ចេញជាតិពុល ដូច្នេះអ្នកកាន់តែមានសុខភាពល្អ។

៣.ខាត់ណាផ្តាពណ៌ខៀវ
ខាត់ណាផ្តាពណ៌ខៀវ ត្រូវបានគេចាត់ទុកជាបន្លែមួយប្រភេទនេះ ដែលផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព។ ជាពិសេសសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា មានសមត្ថភាពអាចជួយបណ្តេញជាតិពុលចេញពីរាងកាយតែម្តង។

៤.ខ្ទឹមស
ខ្ទឹមស គឺជាគ្រឿងទេសប្រចាំផ្ទះបាន ដែលចុងភៅគ្រប់រូបត្រូវការខ្វះមិនបាន ប៉ុន្តែមនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងទេថា ខ្ទឹមស គឺជាថ្នាំកម្ចាត់ជាតិពុលចេញពីរាងកាយ។ នេះក៏ដោយសារតែសារធាតុ allicin របស់វា មានសមត្ថភាពជួយរំដោះជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ ដូច្នេះរាងកាយនឹងមានសុខភាពពីជំងឺផ្សេងៗ។

៥.ក្រូចពណ៌លឿង
ការទទួលទានទឹកក្រូចពណ៌លឿងស្រស់ៗ មួយថ្ងៃមួយកែវ រួមជាមួយអាហារពេលព្រឹក គឺជាទម្លាប់ដ៏ល្អបំផុតសម្រាប់សុខភាព។ នេះដោយសារតែវីតាមីន C ដែលមានវត្តមាននៅក្នុងទឹកក្រូច អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ការពារពីជំងឺផ្សេងៗ ហើយមិនតែប៉ុណ្ណោះវាក៏អាចបណ្តេញជាតិពុលចេញពីរាងកាយយ៉ាងមានប្រសិទ្ធភាពផងដែរ៕

ដកស្រង់ពី៖ boldsky

Loading...