Post News Media ព័ត៌មានសុខភាព ក្រៅពីភ្នែកលឿ...

ក្រៅពីភ្នែកលឿង នៅ៣ចំណុចទៀតដែលអ្នកគួរតែប្រុងប្រយ័ត្នចំពោះថ្លើម

ថ្លើម គឺជាសរីរាង្គមួយផ្នែកដ៏សំខាន់បំផុត និងមានឥទ្ធិពលសំខាន់ទៅលើសុខភាព។ ថ្លើមជាអ្នកទទួលខុសត្រូវលើមុខងារជាង ៥០០មុខងារនៅក្នុងរាងកាយ ប៉ុន្តែកិច្ចសំខាន់បំផុត គឺការរំលាយអាហារ ជាឃ្លាំងស្កុកថាមពល និងបញ្ចេញជាតិពុលចេញពីរាងកាយ…។

ទោះជាយ៉ាងណាក្តី ថ្លើម ងាយនឹងទទួលរងនូវផលប៉ះពាល់បំផុត ប្រសិនបើអ្នកទទួលទានអាហារមិនបានត្រឹមត្រូវ។ នៅពេលដែលថ្លើមមានបញ្ហា តើវាបង្ហាញរោគសញ្ញាអ្វីខ្លះ? មនុស្សភាគច្រើនដឹងត្រឹមតែ ស្បែក ឬភ្នែកប្រែពណ៌ទៅជាលឿង គឺជាសញ្ញាដែលបញ្ជាក់ពីជំងឺថ្លើម ក៏ប៉ុន្តែមិនមានន័យថា ជំងឺថ្លើម បង្ហាញរោគសញ្ញាតែមួយមុខនេះទេ នៅមានរោគសញ្ញាផ្សេងៗទៀត។

បាតដៃឡើងពណ៌ក្រហម
ប្រសិនបើបាតដៃមិនបានរងសម្ពាធអ្វីនោះទេ តែនៅសុខៗស្រាប់តែប្រែជាពណ៌ក្រហមនោះ អ្នកគួរតែប្រុងប្រយ័ត្នចំពោះជំងឺថ្លើម។ វាអាចបណ្តោលមកពីការប្រមូលផ្តុំនៃជាតិខ្លាញ់ជាច្រើននៅក្នុងកោសិកាថ្លើម ហេតុនេះអ្នកគួរតែប្រយ័ត្ន។

ភ្លេចភ្លាំង
នៅពេលដែលថ្លើមមានជំងឺ វានឹងបង្កឲ្យសារធាតុទង់ដែងកើនឡើងនៅក្នុងឈាម និងខួរក្បាល។ នេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកមានជំងឺអស់កម្លាំង និងភ្លេចភ្លាំងច្រើន។

ដើមទ្រូងរីកធំដូចមនុស្សស្រី
សញ្ញាមួយទៀតដែលអ្នកនឹកស្មានមិនដល់ គឺសុដន់របស់មនុស្សប្រុសមួយចំនួនដែលកើតជំងឺថ្លើម មានទំហំរីកកាន់តែធំ និងធ្លាក់យារ។ កត្តានេះកើតឡើងនៅពេលដែលអតុល្យភាពអ័រម៉ូន estrogen និង testosterone នៅក្នុងរាងកាយ ដែលធ្វើឲ្យជាលិកាជាតិខ្លាញ់ក្នុងខ្លួនអភិវឌ្ឍមិនប្រក្រតី៕

ដកស្រង់ពី៖ soha

Loading...