ព័ត៌មានសុខភាព

ប្រយ័ត្ន! ស្នាមជាំលេចឡើងឯងៗនៅលើរាងកាយ អាចបណ្តោលមកពីជំងឺធ្ងន់ធ្ងរ៣ប្រភេទ

តើនៅសុខៗស្រាប់តែមានស្នាមជាំ លេចឡើងនៅលើរាងកាយរបស់អ្នកមែនទេ? ស្នាមជាំ មិនមែនចេះតែកើតឡើងងាយៗនោះទេ បើមិនមានការប៉ះទង្គិចជាមួយនឹងវត្ថុអ្វីមួយនោះ។ ក៏ប៉ុន្តែប្រសិនបើនៅសុខៗស្រាប់តែមានស្នាមជាំលេចឡើងនៅតំបន់ណាមួយនៃរាងកាយ បញ្ជាក់ថាអ្នកកំពុងតែមានជំងឺកំពុងតែរាត្បាតនៅក្នុងរាងកាយ។

១.ជំងឺឈាម
មនុស្សដែលមានស្នាមជាំអណ្តែតនៅលើផ្ទៃស្បែកដោយមិនដឹងខ្លួន អាចបង្កឡើងដោយសារតែការឈាមកកនៅក្នុងសរសៃឈាម ឬកើតជំងឺមហារីកឈាម។ ជាពិសេស ប្រសិនរោគសញ្ញានេះអមទៅដោយអាការឈឺចាប់ ហើមជើង ឈាមហូរតាមអញ្ចាញធ្មេញ ឬក៏ច្រមុះ កុំពន្យាពេលយូរទៀតអី អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

២.កង្វះសារធាតុចិញ្ចឹម
ស្នាមជាំមួយចំនួនដែលបង្ហាញនៅលើរាងកាយ អាចបង្ហាញថា អ្នកកំពុងតែខ្វះសារធាតុចិញ្ចឹមចាំបាច់។ ឧទាហរណ៍ វីតាមីន B12 ដែលជាអ្នករួមចំណែកដ៏ការផលិតឈាម, វីតាមីន K ដែលជាអ្នកទទួលខុសត្រូវចំពោះការកកឈាម និងវីតាមីន C ដែលមានតួនាទីចំពោះការបង្កើតជាលិកាថ្មី។ ដូច្នេះ បើគ្មានពួកវាទេសរសៃឈាមច្បាស់ជាត្រូវប្រឈមនឹងបញ្ហាខូចខាត ហើយធ្វើឲ្យមានស្នាមជាំកើតឡើង។

៣.ជំងឺទឹកនោមផ្អែម
ទឹកនោមផ្អែម ក៏មានឥទ្ធិពលអវិជ្ជមានទៅលើចរន្តឈាមដែរ ដូច្នេះរាងកាយនឹងងាយស្រួលប្រឈមនឹងបញ្ហាស្នាមជាំនៅក្រោមស្បែក។ មិនតែប៉ុណ្ណោះ ស្នាមជាំំអាចជារោគសញ្ញានៃជំងឺទឹកដោមផ្អែមដំណាក់កាលដំបូង ហើយរោគសញ្ញាផ្សេងទៀតនៃជំងឺទឹកនោមផ្អែម គឺស្រេកទឹក របួសមិនងាយជាសះស្បើយ មានអារម្មណ៍អស់កម្លាំងជានិច្ច ភ្នែកមើលលែងសូវច្បាស់ និងមានស្នាមអុជសៗនៅលើស្បែក៕

ដកស្រង់ពី៖ soha

មតិយោបល់