ព័ត៌មានសុខភាព

៥ចំណុចបើស្រីៗនៅតែធ្វើពេលមករដូវ នឹងទទួលផលអាក្រក់កាន់តែខ្លាំង

វាជារឿងធម្មតានោះទេ សម្រាប់មនុស្សស្រីដែលចង់តែគេងនៅលើគ្រែមិនចង់ក្រោក អំឡុងពេលមករដូវ ព្រោះចង់ឲ្យអ្វីៗមានឆាប់ធូរស្រាលឡើងវិញ។ ទោះជាយ៉ាងណា បើយោងតាមវេជ្ជបណ្ឌិតផ្នែករោគស្ត្រី Arundita Dhar បាននិយាយថា មានទម្លាប់ខ្លះដែលស្ត្រីធ្វើ នៅពេលមករដូវ អាចបណ្តោលឲ្យមានការឈឺចាប់កាន់តែអាក្រក់។

ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើរ ឬហាត់យូហ្គា មិនថ្វីនោះទេ ក៏ប៉ុន្តែប្រសិនបើអ្នកធ្វើលំហាត់ប្រាណខ្លាំងៗដូចជាការលើកដុំដែក ឬរត់រយ:ពេល ១ម៉ោង អាចធ្វើឲ្យមានការឈឺចាប់កាន់តែខ្លាំង។

ផឹកកាហ្វេច្រើនពេក
កាហ្វេអ៊ីន គឺជាភ្នាក់ងារនៃការរំញោចមួយ ដែលអាចធ្វើឲ្យរលាកដល់ស្បូន និងបង្កើនការឈឺចាប់ក្នុងពោះកាន់តែធ្ងន់ធ្ងរ។ ទោះបីជាការជៀសវាងជាតិកាហ្វអ៊ីន មិនត្រូវបានគេបញ្ជាក់ថាអាចកាត់បន្ថយការឈឺចាប់ ប៉ុន្តែវាមិនបន្ថែមការឈឺចាប់កាន់តែខ្លាំងពេលមករដូវ។

ញ៉ាំអាហារផ្អែម
មនុស្សស្រីតែងតែចូលចិត្តទទួលទានរបស់ផ្អែម អំឡុងពេលមករដូវ ដូចជាសូកូឡាជាដើម។ អ្នកត្រូវចាំថា ជាតិស្ករ អាចបង្កើនកម្រិតជាតិស្ករនៅក្នុងឈាម ដែលនាំឲ្យអ្នកអស់កម្លាំង កើតជំងឺហើមពោះ និងមានការឈឺចាប់កាន់តែអាក្រក់។

មិនញ៉ាំអាហារ
ការមិនបានញ៉ាំអាហារ អាចនាំឲ្យជាតិអាស៊ីតកើនឡើងក្នុងក្រពះ និងមានអាការចង្អោរ ដូច្នេះរឿងសំខាន់ អ្នកត្រូវតែព្យាយាមញ៉ាំ ទោះបីជាតិចតួចក៏ដោយ។ ការទទួលទានតិចៗ ហើយញឹកញាប់ អាចរក្សាកម្រិតថាមពលរបស់រាងកាយឲ្យមានស្ថិរភាព និងការពារមិនឲ្យជាតិស្ករក្នុងឈាមកើនឡើងផងដែរ។

ស្ត្រេស
នៅពេលដែលអ្នកកើតជំងឺស្ត្រេសក្នុងពេលនេះ អ័រម៉ូនស្ត្រេស cortisol ត្រូវបានបញ្ចេញ ហើយវានឹងប៉ះពាល់ដល់ការបញ្ចេញអ័រម៉ូន ដូចជាអ័រម៉ូន estrogen និង progesterone ដែលអាចធ្វើឲ្យមានការឈឺចាប់កាន់តែខ្លាំងអំឡុងពេលមករដូវ៕

ដកស្រង់ពី៖ thehealthsite

មតិយោបល់