ព័ត៌មានសុខភាព

អាថ៌កំបាំង ដែលធ្វើឲ្យការ៉ុត ក្លាយជាឱសថថែរក្សាស្បែកពូកែបំផុត

ការ៉ុត គឺជាបន្លែពណ៌លឿងមួយប្រភេទដែលគាប្រើសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗ ឬទទួលទានឆៅ តាមចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ បន្លែពណ៌លឿងមួយនេះ មនាផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន មិនត្រឹមតែអាចជួយរក្សារាងកាយឲ្យមានសុខភាពល្អនោះទេ វាក៏មានប្រសិទ្ធភាពរក្សាសម្រស់ផងដែរ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃមើមការ៉ុត ចំពោះសុខភាពស្បែក៖

១.មាតិកាខ្ពស់នៃវីតាមីន C នៅក្នុងមើមការ៉ុត អាចជួយលើកកម្ពស់ដល់ការផលិតស្រទាប់កូឡាជែននៅក្នុងស្បែក។ ដូច្នេះស្បែករបស់អ្នកនឹងមានភាពបត់បែនបានល្អ។

២.ការ៉ុត មានផ្ទុកសារធាតុបេតាការ៉ូទីន ដែលជាសារធាតុចិញ្ចឹមអាចការពារស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី និងការខូចខាតដោយពីពន្លឺព្រះអាទិត្យ។

៣.សារធាតុប្រឆាំងអុកស៊ីតកម្ម របស់ការ៉ុត អាចជួយកាត់បន្ថយស្នាមជ្រួញ និងធ្វើឲ្យស្បែកមានភាពក្មេងជាងវ័យ។

៤.វីតាមីន C និងសារធាតុចិញ្ចឹមជាច្រើនដែលមាននៅក្នុងមើមការ៉ុត អាចជួយទប់ស្តាត់ ជំងឺភ្នែកផ្សេងៗ។ សមាសធាតុទាំងនេះ ក៏អាចជួយរក្សាស្បែកឲ្យភ្លឺរលោង និងស្រស់ស្អាតជានិច្ច។

៥.សមាធាតុសំខាន់ៗនៅក្នុងការ៉ុត អាចជួយគ្រប់គ្រងការផលិតជាតិខ្លាញ់នៅលើស្បែក ព្រមទាំងកម្ចាត់ជាតិខ្លាញ់នៅក្នុងរន្ធញើស ដែលជាអ្នកបង្កឲ្យកើតមុនក្បាលខ្មៅផងដែរ៕

ដកស្រង់ពី៖ boldsky

មតិយោបល់