ព័ត៌មានសុខភាព

កំពូលអាហារ៥ប្រភេទ អាចជួយកម្ចាត់ជាតិពុលចេញពីសួត

សួត គឺជាសរីរាង្គដ៏មានសារ:សំខាន់បំផុតក្នុងការបន្សុទ្ធខ្យល់ដែលយើងដកដង្ហើម មុននឹងបញ្ចូនទៅគ្រប់ផ្នែកផ្សេងៗនៃរាងកាយ។ ក៏ប៉ុន្តែសួត ក៏ងាយនឹងទទួលរងពីផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ប្រសិនបើអ្នកស្រូបយកខ្យល់ពុលច្រើនពេក។ ដូច្នេះ ដើម្បីកម្ចាត់ជាតិពុលចេញពីសួត ហើយជួយឲ្យសួតមានសុខភាពល្អ អ្នកគួរតែឧស្សាហ៍ទទួលទានអាហារមួយចំនួន។

១.ការ៉ុត
មើមឈើមួយប្រភេទនេះ សម្បូរទៅដោយវីតាមីនA វីតាមីនC និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Lycopene ដែលអាចជួយបង្កើនសុខភាពសួត និងបន្ថយហានិភ័យនៃជំងឺសួត។

បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការបរិភោគមើមការ៉ុតរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសួតបាន ៥០ភាគរយ។

២.ផ្លែទទឹម
ទទឹម សម្បូរសារធាតុអង់ទីអុកស៊ីតដង ដែលអាចជួយបំបាត់ជាតិពុល កាត់បន្ថយជំងឺមហារីក និងបង្កើនលំហូរឈាមទៅកាន់សួត។

៣.អាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣
អាហារមួយប្រភេទនេះ អាចជួយសម្អាតសួតឲ្យមានសុខភាពល្អ និងជៀសផុតពីជំងឺហឺត។ អាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ មាននៅក្នុងត្រីសាម៉ុន ត្រីធុណា…។

៤.អាហារដែលផ្ទុកវីតមីន C
វីតាមីន C ស្ថិតនៅក្នុងផ្លែក្រូចពណ៌លឿង ក្រូចឆ្មារ… ត្រូវបានគេចាត់ទុកជាសារធាតុអង់ទីអុកស៊ីដង់ ដ៏មានឥទ្ធិពលបំផុតក្នុងការសម្អាតជាតិពុលចេញពីក្នុងសួត។ ដូច្នេះ អ្នកគួរតែបន្ថែម ផ្លែឈើទាំងនេះទៅក្នុងរបបអាហារជាប្រចាំថ្ងៃ។

៥.អាហារដែលមានផ្ទុកម៉ាញ៉េស្យូម
ម៉ាញ៉េស្យូម គឺជាសារធាតុរ៉ែ ដែលល្អបំផុតសម្រាប់អ្នកដែលមានជំងឺហឺត ព្រោះវាអាចជួយសម្អាតជាតិពុលចេញពីសួត និងជំរុញឲ្យសួតស្រូបយកអុកស៊ីសែនបានស្រួល។ អាហារដែលសម្បូរម៉ាញ៉េស្យូមមាននៅក្នុងផ្លែឈើធម្មជាតិដូចជា សណ្តែក ប៊ឺរ និងផ្លែចេក…៕

ដកស្រង់ពី៖ soha

មតិយោបល់