ព័ត៌មានសុខភាព

អាហារ៣ប្រភេទ បើអ្នកញ៉ាំកាន់តែច្រើនប្រឈមនឹងជំងឺមហារីក កាន់តែខ្ពស់

មហារីក គឺជាជំងឺដ៏កាចសាហាវមួយប្រភេទដែលបានសម្លាប់មនុស្សមិនតិចនោះទេ ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ក្នុងករណីរដែលអ្នកមិនយកចិត្តទុកដាក់ចំពោះការទទួលទានអាហារទៀតនោះ អ្នកច្បាស់ជាប្រឈមនឹងសេក្តីស្លាប់ កាន់តែឆាប់។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងការពារកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរ អ្នកគួរតែជៀសវាងអាហារទាំង ៣ប្រភេទនេះ។

ដំឡូងបារាំងចៀន
ដំឡូងបារាំងចៀន គឺជាអាហារមួយប្រភេទដែលគេនិយមចូលចិត្តខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ។ ក៏ប៉ុន្តែ អ្នកមិនគួរទទួលទានច្រើនពេកនោះទេ ព្រោះវាមានផ្ទុកសារធាតុ acrylamide ដែលអាចបង្កឲ្យកើតជំងឺមហារីក និងធ្វើឲ្យជំងឺមហារីកវិវត្តកាន់តែធ្ងន់ធ្ងរ។

ដោយសារតែដំឡូងបារាំងចៀន ត្រូវបានចម្អិនដោយសីតុណ្ហភាពខ្ពស់ ធ្វើឲ្យសារធាតុ acrylamide ត្រូវបានកើតឡើង។ ដូច្នេះ នៅពេលចម្អិន អ្នកមិនត្រូវទុករហូតទាល់តែក្លាយទៅជាពណ៌ត្នោត ឬរក្សាក្នុងទទូរទឹកកកនោះទេ ព្រោះបរិមាណនៃសារធាតុ acrylamide នឹងកើនឡើងកាន់តែលឿន។

សាច់អាំង (BBQ)
ប្រសិនបើអ្នកញ៉ាំសាច់អាំង ដោយប្រើសីតុណ្ហភាពលើសពី ២០០អង្សាសេ នោះអាហារដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងអណ្តោតភ្លើង ហើយបង្កើតសមាធាតុ heterozygous ដែលបង្កទៅជាជំងឺមហារីក។

នៅក្នុងការចម្អិនដោយប្រើវិធីអាំង ខា្លញ់នឹងស្រក់ធ្លាក់ទៅលើធ្យូងដែលកំពុងតែឆេះ ហើយផ្សែងនឹងហុយឡើង។ កាលណាផ្សែងនេះភាយជាប់ជាមួយនឹងសាច់កាន់តែខ្លាំង ការទទួលទានក៏កាន់តែមានគ្រាះថ្នាក់ដែរ ជាពិសេសអ្នកអាចកើតជំងឺមហារីកក្រពះពោះវៀន មហារីកសុដន់។ ក្នុងករណីដែលអ្នកកើតជំងឺមហារីកស្រាប់ វានឹងវិវត្តកាន់តែធ្ងន់ធ្ងរ។

អាហារកែច្នៃ
បើយោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រ BMC បានបង្ហាញថា សាច់កែច្នៃសម្បូរទៅដោយអំបិល និងសារធាតុគីមី ដែលគេប្រើដើម្បីរក្សាសាច់ឲ្យទុកបានយូរ។

សារធាតុគីមីនេះអាចបង្កទៅជាជំងឺមហារីក ប្រសិនបើអ្នកទទួលទានប្រចាំថ្ងៃ។ កាន់តែគ្រោះថ្នាក់ជាងនេះទៅទៀត នៅពេលដែលអ្នកដំណើការចម្អិនដោយការអាំង សាច់នឹងស្រូបយកសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពកាន់តែច្រើនឡើង៕

ដកស្រង់ពី៖ soha

មតិយោបល់