ព័ត៌មានសុខភាព

អាថ៌កំបាំងនៃការដើរ អាចជួយឲ្យអ្នករស់នៅបានអាយុវែង

ការសិក្សាអស់រយ:ពេល ១៤ឆ្នាំ ទៅលើជនជាតិអង់គ្លេស ៥០,០០០នាក់ ដែលមានអាយុចាប់ពី ៣០ឆ្នាំ អ្នកដែលមានទម្លាប់ដើររហ័សរហួន ហាក់ដូចជាមានអាយុវែងជាងអ្នកដែលើដើរទុយមុយយឺតៗ។

ចំពោះមនុស្សវ័យ ៦០ឆ្នាំ ដែលដើរមធ្យម ១០០ហ្វីត អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ៤៦ភាគរយ ហើយមនុស្សដែលមានវ័យ ៤៥ ទៅ ៥៩ឆ្នាំ អាចកាត់បន្ថយ ៥៣ភាគរយ។ ចំពោះមនុស្សដែលដើរមានភាពរហ័សរហួន អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ ៣៦ភាគរយ បើធៀបទៅនឹងក្រុមអ្នកដែលមានទម្លាប់ដើរទុយមុយ។

លើសពីនេះទៅទៀត ក្រុមមនុស្សដែលដើរមានភាពរហ័សរហួន មួយថ្ងៃ ១០០ហ្វីត ឬច្រើនជាងនេះ ហាក់ដូចជាមិនសូវវិត្តទៅជាជំងឺសរសៃឈាមបេះដូង ឬបញ្ហាដែលទាក់ទងទៅនឹងបេះដូងឡើយ។

ការសិក្សារបស់អ្នកជំនាញអង់គ្លេស បានបង្ហាញថា អ្នកមិនចាំបាច់ដើររហូតដល់ទៅរាប់ពាន់ជំហ៊ាន និងចំណាយពេលរាប់ម៉ោងនោះទេ គ្រាន់តែចំណាយពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ គឺគ្រប់គ្រាន់ដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាឆាប់ស្លាប់ដោយសារជំងឺផ្សេងៗ ១៥ភាគរយ។

តាមការស្ទង់មតិនៅចក្រភពអង់គ្លេស ក៏បានរកឃើញផងដែរថា ក្នុងចំណោមប្រជាជនចំនួន ៣,០០០នាក់ មាន ៨៧ភាគរយដែលដើរបាន ១០នាទីក្នុងមួយថ្ងៃ ប៉ុន្តែមានត្រឹមតែ ៥៤ភាគរយប៉ុណ្ណោះ ដែលដើរច្រើន។ ទោះជាយ៉ាងណា អ្នកស្រាវជ្រាវជំរុញលើកទឹកចិត្ត ឲ្យមនុស្សគ្រប់រូបព្យាយាមដើរឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីសុខភាព និងរស់នៅបានយូរអង្វែង៕

ដកស្រង់ពី៖ soha

មតិយោបល់