ព័ត៌មានសុខភាព

ប្រភេទផ្លែឈើ ដែលអ្នកមានបញ្ហាឡើងជាតិស្ករក្នុងឈាម គួរទទួលទាន

ការឡើងជាតិស្ករក្នុងឈាម មិនមែនជាសញ្ញាសម្រាប់រាងកាយនោះទេ ព្រោះអ្នកអាចប្រឈមនឹងជំងឺដែលមើលមិនជា ដូចជាជំងឺទឹកនោមផ្អែមជាដើម។ តែទោះជាយ៉ាងបញ្ហាលើសជាតិស្ករក្នុងឈាម អាចការពារបាន ប្រសិនបើអ្នកទទួលទានអាហារដែលមានផាសុខភាព។

បើយោងតាមអ្នកជំនាញ ផ្នែកអាហារូបត្ថម្ភនៅមជ្ឈមណ្ឌល់ Food and Nutrition Association សហរដ្ឋអាមេរិក បានបង្ហាញថា ការញ៉ាំផ្លែឈើដែលសម្បូរទៅដោយសាធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន C ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម មិនត្រឹមតែអាចការពារជំងឺមហារីកបានប៉ុណ្ណោះទេ វាក៏អាចកាត់បន្ថយហានិភ័យនៃបញ្ហាលើសជាតិស្ករក្នុងឈាមផងដែរ។

ខាងក្រោមនេះ គឺជាផ្លែឈើមួយចំនួន ដែលមានប្រយោជន៍បំផុតសម្រាប់អ្នកមានបញ្ហាលើសជាតិស្ករក្នុងឈាម៖

ប៉េងប៉ោះ
បើយោងតាមសមាគមន៍អាហារូបត្ថម្ភអាមេរិក បានឲ្យដឹងថា ប៉េងប៉ោះ គឺជាប្រភពដ៏ល្អនៃសារធាតុ Carotenoids និងLycopene ដែលអាចជួយការពារ ព្រមទាំងការពារការខូចខាតបណ្តោលមកពីកាំរស្មី អ៊ុលត្រាយូលេ។ លើពីនេះ ផ្លែប៉េងប៉ោះ ក៏អាចជួយកែល្អបញ្ហាលើសជាតិស្ករក្នុងឈាមផងដែរ។

ឪឡឹក
ផ្លែឈើមួយប្រភេទនេះ មិត្រឹមតែជួយឲ្យរាងកាយមានភាពត្រជាក់ នារដូវក្តៅនោះទេ អាស៊ីតអាមីណូរបស់វាក៏អាចជួយបង្កើនថាមពលឡើងវិញ បន្ទាប់ពីរាងកាយបញ្ចេញសកម្មភាពអស់កម្លាំង។

ឪឡឹកមានផ្ទុកសារធាតុចិញ្ចឹមដូចជា វីតាមីន C វីតាមីន B1 ដែលអាចទ្រទ្រង និងពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ។ លើសពីនេះ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលអាចជួយការពាររាងកាយពីបញ្ហាលើសជាតិស្ករក្នុងសរសៃឈាម។

ផ្លែប៉ោម
ផ្លែប៉ោម គឺជាអាហារសម្រន់ដែលមានជាតិសរសៃងាយរំលាយបំផុត ដែលអាចជួយគ្រប់គ្រងការផលិតអាំងស៊ុយលីន និងកម្រិតជាតិស្ករនៅក្នុងឈាម។ មិនតែប៉ុណ្ណោះ អ្នកជំនាញក៏បានបង្ហាញផងដែរថា ផ្លែប៉ោម មានសមត្ថភាពអាចកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ នៅក្នុងឈាម។

ផ្លែប័រ
ការគ្រប់គ្រង ជាតិស្ករក្នុងឈាមពិតជាមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម ដូច្នេះអ្វីដែលពួកគេគួរធ្វើ គឺការទទួលទានអាហារដែលសម្បូរជាតិសរសៃខ្ពស់។

បើយោងតាមលោក Maggie Michalczyk អ្នកជំនាញផ្នែកចំណីអាហារនៅទីក្រុង Chicago បានឲ្យដឹងថា ផ្លឺប័រ មានរសជាតិឆ្ងាញ់ និងជាតិស្ករតិច ដែលអាចប្រើជំនួសអាហារផ្អែមបាន។ ហេតុនេះ អ្នកដែលមានបញ្ហាជាតិស្ករក្នុងឈាម គួរតែព្យាយាមទទួលទានផ្លែប័រឲ្យបានញឹកញាប់៕

ដកស្រង់ពី៖ soha

មតិយោបល់