ព័ត៌មានសុខភាព

អាហារសមុទ្រ៣ប្រភេទ ដើរតួនាទីជាថ្នាំជំនួយផ្លូវភេទអស្ចារ្យបំផុត

ផ្លូវភេទ ត្រូវបានគេចាត់ទុកជាចំណែកដ៏សំខាន់មួយក្នុងជីវិតរស់នៅរបស់គូស្នេហ៍គ្រប់រូប ព្រោះវាអាចជួយបង្កើនភាពស្និតស្នាល និងពង្រឹងចំណងស្នេហ៍ឲ្យកាន់តែរឹងមាំ។ ប៉ុន្តែប្រសិនបើអ្នកខ្សោយផ្លូវភេទ មិនអាចបំពេញសេចក្តីសុខឲ្យដៃគូបានទេនោះ ស្នេហារបស់អ្នកអាចប្រឈមនឹងបញ្ហាប្រែប្រួល។ ដូច្នេះ ដើម្បីព្យាបាល និងពង្រឹងជីវិតផ្លូវភេទឲ្យល្អប្រសើរឡើងវិញ អ្នកគួរតែព្យាយាមទទួលទានអាហារសមុទ្រមួយចំនួនដូចខាងក្រោម៖

ក្តាម
ក្តាមសមុទ្រ គឺជាអាហារដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់វ័យ ព្រោះក្តាមទម្ងន់ ២០០ក្រាម អាចផ្តល់ជាតិដែក និងប៉ូតាស្យូម ប្រហែលជា ៣ ទៅ ៨ភាគរយក្នុងមួយថ្ងៃ។

សាច់ក្តាម មានបរិមាណស័ង្កសី និងសារធាតុទង់ដែង ដែលរាងកាយត្រូវការ ដើម្បីផ្តល់ថាមពល ក្នុងការបង្កើតជាលិកាតភ្ជាប់ សំយោគប្រូតេអ៊ីន និងរំញោចសរៃប្រសាទ។ មិនតែប៉ុណ្ណោះ ក្តាមសមុទ្រ មានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលបញ្ហាងាប់លិង្គ។

អយស្ទ័រ
បើយោងតាមអ្នជំនាញអាហារូបត្ថម្ភបានគណនាថា អយស្ទ័រទម្ងន់ ១០០ក្រាម មានផ្ទុកស័ង្កសីរហូតដល់ទៅ ១៣,៤០មីលីក្រាម។ បុសដែលទទួលទានអយស្ទ័រ នឹងទទួលបានសារធាតុរ៉ែមួយប្រភេទនេះបានគ្រប់គ្រាន់ ដូច្នេះដំណើរការផលិតនៃអ័រម៉ូនបន្តពូជ និងផ្លូវភេទមានលក្ខណ:អំណោយផលខ្លាំង។
អយស្ទ័រ អាចជួយព្យាបាលបញ្ហាសម្ពាធឈាម ជំងឺធ្លាក់ទឹកចិត្ត ជំងឺស្លេកស្លាំង និងបញ្ហាផ្លូវភេទ។

បង្គា
អាហារសមុទ្រមួយប្រភេទនេះ មានផ្ទុកសារធាតុស័ង្កសីច្រើន ដែលអាចជួយជំរុញឲ្យរាងកាយផលិត អ័រម៉ូន testosterone។ លើសពីនេះ ការបរិភោគបង្គាកាន់តែច្រើន អាចជួយព្យាបាលបញ្ហាផ្លូវភេទឲ្យឆាប់ត្រឡប់មកដូចភាពដើមវិញ៕

ដកស្រង់ពី៖ soha

មតិយោបល់