ព័ត៌មានសុខភាព

អត្ថប្រយោជន៍ច្រើនយ៉ាងនៃផ្លែល្ហុង ដែលអ្នកគួរទទួលទានរាល់ថ្ងៃ

អ្នកណាក៏ដឹងដែរថា ល្ហុង គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយជាតិសរសៃ ដែលល្អបំផុតសម្រាប់ប្រពន្ធរំលាយអាហារ។ ក៏ប៉ុន្តែ នេះគ្រាន់តែជាអត្ថប្រយោជន៍មួយផ្នែកប៉ុណ្ណោះ នៅមានអត្ថប្រយោជន៍ជាច្រើនទៀត ដែលអ្នកពុំធ្លាប់ដឹង។

ជួយឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ
មាតិកានៃជាតិសរសៃខ្ពស់នៅក្នុងផ្លែល្ហុង គឺល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ។ ការទទួលទានល្ហុង អាចបំពេញតម្រូវការប្រចាំថ្ងៃនៃជាតិសរសៃ ដើម្បីរក្សារាងកាយឲ្យមានដំណើរការបានល្អ។ មិនតែប៉ុណ្តោះការទទួលទានទៀងទាត់ អាចជួយបន្សាបជាតិពុលចេញពីរាងកាយ និងការពារបញ្ហាទល់លាមកផងដែរ។

កាត់បន្ថយការរលាក
ល្ហុង មានផ្ទុកអង់ស៊ីម ដែលអាចប្រឆាំងនឹងការរលាក ព្រមទាំងកាត់បន្ថយជំងឺរ៉ាំរ៉ៃ។ អង់ស៊ីម នៅក្នុងផ្លែល្ហុង អាចព្យាបាលជំងឺរលាកដូចជា ជំងឺរលាកសន្លាក់សាច់ដុំ និងរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ។

ផ្តល់សារធាតុចិញ្ចឹមសំខាន់ៗ
ផ្លែល្ហុង មានផ្ទុកសារធាតុប្រឆាំអុកស៊ីតកម្ម និងជាប្រភពនៃវីតាមីនដ៏សម្បូរបែបដូចជា វីតាមីន A វីតាមីន E និងវីតាមីន C។ សារធាតុចិញ្ចឹមទាំងអស់នេះ អាចជួយបង្កើតកោសិកាឡើងវិញ ហើយជួយទប់ស្តាត់ការបំផ្លាញដែលបណ្តោលមកពីរ៉ាឌីកាល់សេរី។

ការពារពោះវៀន
អង់ស៊ីម នៅក្នុងផ្លែល្ហុង មានសមត្ថភាពអាចជួយបំបែកប្រូតេអ៊ីន ដោយគ្មានប៉ះពាល់ដល់បាក់តេរីល្អនៅក្នុងពោះវៀនឡើយ។ ហេតុនេះ ប្រសិនបើអ្នកបានញ៉ាំរាល់ថ្ងៃ ពោះវៀននឹងកាន់តែមានសុខភាពល្អ។

ផ្តល់វីតាមីន A
ល្ហុង គឺជាផ្លែឈើមួយប្រភេទដែលល្អបំផុតសម្រាប់សុខភាពភ្នែក ព្រោះវាមានផ្ទុកវីតាមីន A។ វីតាមីននេះ ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារភ្នែក និងជួយបញ្ជៀសបញ្ហាភ្នែកឡើងបាយ។ អ្នកគួរតែញ៉ាំផ្លែល្ហុងជារៀងរាល់ថ្ងៃ ដើម្បីការពារភ្នែកឲ្យមានសុខភាពល្អ និងមើលឃើញកាន់តែច្បាស់។

ពង្រឹងប្រព័ន្ធភាពស៊ាំ
បរិមាននៃវីតាមីន A និងវីតាមីន C ដ៏ច្រើនលើសលប់នៅក្នុងផ្លែល្ហុង អាចជួយបង្កើនប្រពន្ធភាពស៊ាំ និងការពារការឆ្លងជំងឺផ្សេងៗ។ ការទទួលទានល្ហុងបានទៀងទាត់ នឹងជួយបង្កើនរបាំងការពាររាងកាយប្រឆាំនឹងបាក់តេរី ដែលបង្កឲ្យមានជំងឺផ្តាសាយ គ្រុនផ្តាសាយ និងឆ្លងមេរោគផ្លូវដង្ហើម។

ការពារបេះដូង
អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើននៃផ្លែល្ហុង គឺអាចការពារសរសៃឈាមបេះដូង ឲ្យមានសុខភាពល្អ។ នេះក៏ដោយសារតែជាតិប៉ូតាស្យូម និងវីតាមីន នៅក្នុងផ្លែល្ហុងមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺបេះដូង។ នេះហើយជាមូលហេតុ ដែលអ្នកគួរតែទទួលទានផ្លែល្ហុងជារបបអាហារប្រចាំថ្ងៃ។

ទប់ស្តាត់បញ្ហាកកឈាម
កំណកឈាមក្នុងរាងកាយ អាចធ្វើឲ្យឈាមរត់យឺត និងស្ទះសរសៃឈាមអាក់ទែ។ ករណីធ្ងន់ធ្ងរ អាចនាំឲ្យមានបញ្ហាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែផ្លែល្ហុង ត្រូវបានគេរកឃើញថាមានផ្ទុកប្រូតេអ៊ីនម្យ៉ាងដែលមានឈ្មោះថា fibrin អាចជួយកាត់បន្ថយការកកឈាម និងធ្វើឲ្យលំហូរឈាមប្រសើរឡើង។

ល្អសម្រាប់ស្បែក
វីតាមីន E នៅក្នុងផ្លែល្ហុងអាចការពារការ កោសិកាមិនឲ្យខូចខាត និងបង្ការស្នាមជ្រីវជ្រួញ។ វីតាមីន A អាចជួយឲ្យស្បែមានភាពទន់រលោង។ចំណែកឯវីតាមីន C អាចជួយផលិតស្រទាប់កូឡាជែនសម្រាប់រក្សាស្បែកឲ្យនៅក្មេងជាងវ័យ។ លើសពីនេះទៅទៀត ល្ហុងមានផ្ទុកសារធាតុប្រេងម្យ៉ាង ដែលអាចរក្សាសំណើមដល់ស្បែក និងកាត់បន្ថយរោគសញ្ញានៃជំងឺស្បែកដូចជា ជំងឺស្បែក និងជំងឺរបកស្បែកក្រហម៕

ដកស្រង់ពី៖ soha

មតិយោបល់