Post News Media ព័ត៌មានសុខភាព ស្ត្រីធ្វើការ...

ស្ត្រីធ្វើការថែមម៉ោងរហូតដល់យប់ ប្រឈមហានិភ័យនៃជំងឺទឹកនោមផ្អែមខ្ពស់

ការសិក្សាមួយដែលបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅសាលកវិទ្យាល័យ Quebec ប្រទេសកាណាដា បានប្រើប្រាស់ទិន្នន័យមនុស្សជាង ៧,០០០នាក់ ដែលមានអាយុចាប់ពី ៣៥ទៅ ៧៤ឆ្នាំ ដោយប្រើពេលអស់ ១២ឆ្នាំ។

អ្នកស្រាវជ្រាវបានប្រៀបធៀនស្ត្រីដែលធ្វើការ ៣៥ ទៅ ៤០ម៉ោងក្នុងមួយសប្តាហ៍ ជាមួយនឹងស្ត្រីដែលធ្វើការថែមម៉ោងនៅពេលល្ងាច ឬនៅចុងសប្តាហ៍។ លទ្ធផលបានបង្ហាញថា ការថែមម៉ោងត្រឹមតែ ៥ម៉ោងក្នុងមួយសប្តាហ៍ សរុប ៤៥ម៉ោងក្នុងមួយសប្តាហ៍ អាចកើតឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម ៦៣ភាគរយ បើធៀបទៅនឹងអ្នកធ្វើធ្វើការត្រឹម ៣៥ទៅ ៤០ម៉ោងក្នុងមួយសប្តាហ៍។

ការកើតឡើងនៃការនិភ័យនេះ អាចកាត់បន្ថយតិចតួច បើពួកគេមិនផឹកស្រា ឬជក់បារី។

ការធ្វើការត្រឹម ៤០ម៉ោងក្នុងមួយសប្តាហ៍ត្រូវបានអនុវត្តដោយប្រទេសជាច្រើន ហើយត្រូវបានគេចាត់ទុកថា ល្អសម្រាប់សុខភាពរបស់កម្មករ។ ហេតុនេះហើយ ស្ត្រីត្រូវបានគេណែនាំឲ្យធ្វើការត្រឹមតែ ៤០ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។

គួរបញ្ជាក់ផងដែរថា ជំងឺទឹកនោមផ្អែម គឺជាមូលហេតុជាប់ចំណាត់ថ្នាក់ទី ៧ នៃការស្លាប់ជារៀងរាល់ឆ្នាំមានរហូតដល់ទៅ ១,៥លានករណី នៅទូទាំងពិភពលោក នេះបើយោងតាមស្ថិតិពីសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ soha

Loading...