ព័ត៌មានសុខភាព

មិនបាច់បង្អត់អាហារនាំតែខូចក្រពះទៀតទេ ញ៉ាំអាហារទាំងនេះអ្នកនឹងស្រកទម្ងន់ដូចបំណង

ជាធម្មតានៅពេលដែលចង់សម្រកទម្ងន់ សុភាពនារីជាច្រើនតែងតែមានទម្លាប់បង្អត់អាហារ។ ការធ្វើបែបនេះថ្វីបើអាចសម្រកទម្ងន់ក៏ពិតមែន ក៏ប៉ុន្តែរាងកាយរបស់ពួកគេក៏ទទួលរងនូវផលប៉ះពាល់ខ្លាំងផងដែរ ជាបញ្ហាឈឺក្រពះ។ ដូច្នេះប្រសិនបើអ្នកមិនចង់អត់ទ្រាំជាមួយនឹងភាពអស់ឃ្លាន ហើយមិនចង់ឲ្យក្រពះពឈឺទៀតនោះ គួរតែព្យាយាមទទួលទានអាហារទាំងអស់នេះ។

ផ្លែប៊ឺរ
ផ្លែឈើធម្មជាតិមួយប្រភេទនេះ ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុ L-carnitine ដែលជាអាស៊ីតអាមីណូ ស្ថិតនៅក្នុងក្រុមវីតាមីន B។ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន ដែលមានអត្ថប្រយោជន៍ដល់ការរំលាយអាហារផងដែរ។ មិនតែប៉ុណ្ណោះ ផ្លែប៊ឺរ សម្បូរទៅដោយអាស៊ីតខ្លាញ់ monounsaturated និង oleic អាចកម្ចាត់ជាតិខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាពបំផុត។

ផ្តាខាត់ណាពណ៌ខៀវ
ផ្តាខាត់ណាពណ៌ខៀវ គឺជាជម្រើសដ៏ល្អសម្រាប់ការសម្រកទម្ងន់ ពីព្រោះកាឡូរីមានកម្រិតទាប។ សារធាតុចិញ្ចឹមសំខាន់ៗជាច្រើន និងជាតិសរសៃរបស់វា រួមចំណែកលើកកម្ពស់ដល់សុខភាពតាមរយ:ពេលយូរអង្វែង។

ក្រៅពីនេះ មីក្រូសារធាតុមួយចំនួននៅក្នុងផ្កាខាត់ណាពណ៌ខៀវ ត្រូវបានគេរកឃើញថា អាចជួយសម្រកទម្ងន់បាន ហើយសារធាតុ phytochemicals មានសមត្ថភាពក្នុងការបំបែកខ្លាញ់ក្នុងរាងកាយ។

ស៊ុត
ស៊ុត ជាអាហារពេលព្រឹកដ៏ពេញនិយមបំផុត ហើយវាមានផ្ទុកប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗជាង ២០ប្រភេទ ដូច្នេះវាពិតជាអាហារដ៏ល្អសម្រាប់សុភាព។

ការសិក្សាមួយ នៅមហាវិទ្យាល័យវិទ្យាសាស្ត្រ Connecticut សហរដ្ឋអាមេរិកបានរកឃើញថា ការទទួលទានស៊ុត ជាអាហារពេលព្រឹកមិនត្រឹមតែអាចជួយរក្សាកម្រិតអាំងស៊ុយលីនឲ្យមានស្ថិរភាព។

អាំងស៊ុយលីន ជាអ្នកគ្រប់គ្រងការរំលាយជាតិខ្លាញ់ក្នុងរាងកាយ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភការឡើងទម្ងន់ឡើយ។ ក៏ប៉ុន្តែស៊ុត ដែលអ្នកគួរទទួលទាន ហើយមានប្រយោជន៍ស្រាប់រាងកាយ គឺស៊ុតស្ងោរ។

ក្រៅពីញ៉ាំអាហារទាំង៣ប្រភេទខាងលើនេះ ដើម្បីឲ្យការស្រកទម្ងន់មានប្រសិទ្ធភាព និងសុខភាពកាន់តែរឹងមាំ អ្នកគួរតែព្យាយាមធ្វើលំហាត់ប្រាណរាល់ថ្ងៃ៕

ដកស្រង់ពី៖ soha

មតិយោបល់