ព័ត៌មានសុខភាព

បញ្ឈប់ភ្លាម ប្រសិនបើអ្នកទម្លាប់ធ្វើអនាម័យផ្ទាល់ខ្លួនបែបនេះ

អនាម័យ គឺជាទម្លាប់ដ៏ល្អបំផុតនៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប ព្រោះវាអាចជួយឲ្យពួកគេមានសុខភាពល្អ ហើយអាចរស់នៅបានអាយុវែង។ ក៏ប៉ុន្តែមនុស្សមួយចំនួនកំពុងតែសាងកំហុស ក្នុងការធ្វើអនាម័យផ្ទាល់ខ្លួនដោយមិនដឹងខ្លួន។ តើទម្លាប់អនាម័យអ្វីខ្លះទៅដែលបណ្តោលឲ្យប៉ះពាល់ដល់សុខភាព? ខាងក្រោមនេះ គឺជាចម្លើយដែលអ្នកចង់ដឹង៖

ប្រើដៃខ្ទប់មាត់នៅពេលកណ្តាស់
ការខ្ទប់នៅពេលក្អក ឬកណ្តាស់ ដើម្បីទប់ស្តាត់កុំឲ្យសាយភាយទឹកមាត់ដាក់អ្នកដៃ គឺជាសុជីវធម៌មួយដ៏ល្អបំផុត។ ប៉ុន្តែ អ្នកមិនត្រូវប្រើដៃខ្ទប់នោះឡើយ ព្រោះអ្នកមិនអាចលាងសម្អាតដៃគ្រប់ពេលនោះទេ ដូច្នេះមេរោគវានឹងវិលមករករាងកាយរបស់អ្នកវិញជាមិនខាន។ យកល្អ អ្នកត្រូវមានកូនកន្សែង ឬក្រដាស់អនាម័យនៅជាប់តាមខ្លួន ដើម្បីប្រើប្រាស់នៅពេលមានបញ្ហាកណ្តាស់ ឬក្អក។

មិនបានលាងសម្អាតដៃក្រោយពេកចេញពីបង្អន់
ការលាងសម្អាតដៃ គឺជាមធ្យាបាយមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនឯង និងអ្នកដទៃកុំឲ្យឆ្លងមេរោគ។ ប៉ុន្តែ មនុស្សមួយចំនួនមិនបានលាងសម្អាតដៃត្រឹមត្រូវនោះទេ ដែលជាហេតុនាំឲ្យមានការឆ្លងមេរោគផ្សេងៗ។ សូមលាងសម្អាតដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់ ពេលចេញពីបង្គន់នៅផ្ទះ ឬបង្គន់តាមទីសាធារណ:។

ប្រើច្រាស់ដុះធ្មេញសើម
ការប្រើប្រាស់ច្រាស់ដុះធ្មេញសើម មិនមែនជារឿងល្អសម្រាប់សុខភាពនោះឡើយ ព្រោះសំណើម គឺជាទីជំរកដ៏ល្អបំផុតសម្រាប់ពពួកបាក់តេរីក្នុងការបង្កាត់ពូជ ហើយបាក់តេរីទាំងនេះនឹងចូលទៅក្នុងមាត់ ដែលបង្កឲ្យមានបញ្ហាធ្មេញ និងអញ្ចាញធ្មេញ។ វិធីដ៏ល្អបំផុត អ្នកត្រូវទុកច្រាលដុសធ្មេញ នៅកន្លែងដែលមានខ្យល់អាកាសចេញចូលបានល្អ ដើម្បីឲ្យច្រាស់ស្ងួត ហើយរៀងរាល់រយ:ពេលពី ៣ ទៅ ៦ខែ គួរតែដូរច្រាស់ថ្មីចេញម្តង។

ប្រើសំឡីត្បាល់ត្រចៀក
ជាធម្មតា យើងតែងតែមានទម្លាប់ប្រើប្រាស់សំឡីត្បាល់ត្រចៀក ដើម្បីសម្អាតកាកសំណល់ផ្សេងៗចេញពីរន្ធត្រចៀក។ ក៏ប៉ុន្តែបើអ្នករុកសំឡីចូលទៅក្នុងកាន់តែខ្លាំង វានឹងរុញច្រានអាចម៍ត្រចៀកចូលកាន់តែជ្រៅដែរ ដូច្នេះប្រសិនបើមានអាចម៍ត្រចៀកច្រើន គួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយ។

ខ្ជិលងូតទឹកក្រោយពេលហាត់ប្រាណ
នៅពេលធ្វើលំហាត់ប្រាណ រាងកាយរបស់អ្នកនឹងបែកញើសច្រើន ដែលជាឱកាសមួយនៃពួកពួកបាក់តេរីតោងនៅជាប់នឹងស្បែក។ ប្រសិនបើអ្នកមិនបានងូតទឹកនោះទេ គឺជាកំហុសដ៏ធំមួយ ព្រោះអ្នកអាចកើតមានបញ្ហាធំក្លិនខ្លួន កន្ទួលរមាស់ និងបញ្ហាមុនកើតមានឡើង។ ប៉ុន្តែ ក្រោយពេលធ្វើលំហាត់ប្រាណ អ្នកត្រូវរងចាំរយ:ពេល ១៥នាទី ឬចាំឲ្យញើសស្ងួតសិន ទើបងូតទឹក។

លាងសម្អាតមុខច្រើនដងពេលក្នុងមួយថ្ងៃ
ការលាងសម្អាតផ្ទៃមុខ គឺជាមធ្យាបាយដ៏ល្អក្នុងការកម្ចាត់កោសិកាងាប់ៗនៅលើស្បែក និងធ្វើឲ្យស្បែកស្រស់ថ្លា។ ក៏ប៉ុន្តែការលាងផ្ទៃមុខច្រើនហួសប្រមាណ អាចធ្វើឲ្យស្បែករលាក ដោយសារតែការបាត់បង់ជាតិខ្លាញ់នៅលើស្បែក៕

ដកស្រង់ពី៖ soha

មតិយោបល់