Post News Media ព័ត៌មានសុខភាព ៧ចំណុចព្រមានថ...

៧ចំណុចព្រមានថា អ្នកទទួលទានបន្លែបៃតងមិនគ្រប់គ្រាន់

បើនិយាយដល់បន្លែ មនុស្សមួយចំនួនមិនសូវចូលចិត្តនោះទេ ដោយសារតែវាមិនមានរស់ជាតិឆ្ងាញ់ដូចជាសាច់ ។ ក៏ប៉ុន្តែ បន្លែបៃតង ត្រូវបានគេចាត់ទុកជាអាហារដ៏សំខាន់ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់រាងកាយទាំងមូល។ បើយោងតាម លោកវេជ្ជបណ្ឌិត Gary Goldenberg បាននិយាយថា ប្រសិនបើអ្នកញ៉ាំបន្លែតិច អាចនាំឲ្យកង្វះវីតាមីន C ដែលបណ្តោឲ្យកើតមានស្នាមជាំ កាត់បន្ថយការផលិតស្រទាប់កូឡាជែន និងមានបញ្ហាដល់សុខភាពជាច្រើនទៀត។ ខាងក្រោមនេះ គឺជាផលប៉ះពាល់៧ចំណុច ដែលបណ្តោលមកពីការទទួលទានបន្លែបៃតងមិនគ្រប់គ្រាន់៖

ទល់លាមក
ការទទួលទានបន្លែបៃតង មិនបានគ្រប់គ្រាន់ អាចបណ្តោលឲ្យមានបញ្ហាទល់លាម ពីព្រោះបន្លែភាគច្រើន គឺជាប្រភពនៃជាតិសរសៃដែលជួយឲ្យពោះវៀនធំធ្វើសកម្មភាពបានល្អ។ បន្លែដែលមានផ្ទុកជាតិសរសៃខ្ពស់ មានដូចជាផ្លែប៊ឺរ ផ្កាខាត់ណាពណ៌ខៀវ…ជាដើម ហេតុនេះអ្នកគួរតែបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ។

ចេះតែឃ្លានរហូត
ជាតិសរសៃ អាចជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ហើយមិនចាំបាច់បន្ថែមអាហារសម្រន់ទៀតឡើយ។ អ្នកជំនាញផ្នែកចំណីអាហារ បាននិយាយថា ប្រសិនបើអ្នកមានអារម្មណ៍ស្រេកឃ្លានរយ:ពេលមួយ ឬពីរម៉ោង បន្ទាប់ពីទទួលទានអាហារហើយ គឺដោយសារតែអ្នកមិនបានបំពេញជាតិសរសៃគ្រប់គ្រាន់ដល់រាងកាយ។ លើសពីនេះ ជាតិសរសៃក៏អាចជួយកាត់បន្ថយកូលេស្តេរ៉ុល និងការពារជំងឺសរសៃឈាមបេះដូងផងដែរ។

ឡើងទម្ងន់
ការឡើងទម្ងន់ មិនអាចគ្រប់គ្រងបានអាចបណ្តោលមកពីរបបអាហារសម្បូរទៅដោយសាច់ និងខ្លាញ់ច្រើនពេក។ បន្លែភាគច្រើនមានជាតិសរសៃខ្ពស់ និងកាឡូរីទាប ដូច្នេះប្រសិនបើអ្នកញ៉ាំច្រើន នឹងជួយឲ្យគ្រប់គ្រងទម្ងន់នៃរាងកាយបាន។ អ្នកដែលចង់សម្រកទម្ងន់ ត្រូវបរិភោគបន្លែបៃតង ពីព្រោះវាមិនបង្កើកាឡូរី ខណ:ដែលរក្សាសុខភាពឲ្យមានស្ថិរភាព។

អស់កម្លាំង
ប្រសិនបើអ្នកអស់កម្លាំងឥតឈប់ឈរ ដោយមិនដឹងមូលហេតុ អ្នកត្រូវពិចារណាចំពោះរបបអាហារ។ បើយោងតាមការស្រាវជ្រាវបានបង្ហាញថា បន្លែបៃតង ផ្តល់នូវអាហារបំប៉នគ្រប់ប្រភេទដែលមនុស្សត្រូវការ ដើម្បីបង្កើនថាមពល។

កើតមុន
បន្លែបៃតង ជាប្រភពនៃវីតាមីនដែលល្អបំផុតសម្រាប់រាងកា ហេតុនេះការមិនចូលចិត្តបន្លែអាចធ្វើឲ្យរាងកាយខ្វះវីតាមីនសំខាន់ៗ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីទប់ស្តាត់ការបំផ្លាញកូឡាជែន ដែលធ្វើឲ្យស្បែកកើតមុន ឆាប់ភាពចាស់ និងកើតជំងឺមហារីកស្បែក។

ភ្លេចភ្លាំងច្រើន
ប្រសិនបើអ្នកមានអារម្មណ៍ថា ការចង់ចាំរបស់អ្នក គឺជាបញ្ហាមួយដែលបង្កឡើងដោយសារតែរាងកាយមិនអាចទទួលសារធាតុចិញ្ចឹមពីរបបអាហារគ្រប់គ្រាន់។ ជាពិសេស សារធាតុចិញ្ចឹម Lutein អាចជួយបង្កើនការចង់ចាំ និងត្រូវបានគេរកឃើញនៅក្នុងការ៉ុត ស្លឹកបន្លែបៃតង ផ្តាខាត់ណាពណ៌ខៀវ ពោត និងប៉េងប៉ោះ។

ជំងឺសរសៃឈាមបេះដូង
ប្រសិនបើអ្នកមានបញ្ហាបេះដូង មិនមែនដោយសារតែប្រវត្តិគ្រួសារទេទោះ គឺបណ្តោលមកពីការទទួលទានបន្លែមិនបានគ្រប់គ្រាន់។ ចំពោះអ្នកដែលមានជំងឺបេះដូង បន្លែ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរំលាយកូលេស្តេរ៉ុលក្នុងសរសៃឈាម និងការពារជំងឺសរសៃឈាមបេះដូងមានប្រសិទ្ធភាពបំផុត៕

ដកស្រង់ពី៖ soha

Loading...