ព័ត៌មានសុខភាព

ទម្លាប់ងាយៗ បើអនុវត្តបានអ្នកនឹងជៀសផុតពីជំងឺឬសដូងបាត

ឬសដូងបាត គឺជាការប្រមូលផ្តុំនៃជាលិការលាកដែលស្ថិតនៅខាងក្នុង ឬខាងក្រៅនៃរន្ធគូថ។ ពួកវាមានផ្ទុកសរសៃឈាម ជាលិកា សាច់ដុំ និងសរសៃយឺត ហើយភាគច្រើនជំងឺនេះកើតមានចំពោះមនុស្សពេញវ័យច្រើនជាងកុមារ។

លោកវេជ្ជបណ្ឌិត Niyati P Likhite អ្នកឯកទេសផ្នែកចំណីអាហារនៅមន្ទីពេទ្យ Fortis ក្នុងទីក្រុង Kalyan បាននិយាយថា ជំងឺឬសដូងបាត អាចបង្កឡើងដោយសារតែកង្វះការធ្វើលំហាត់ប្រាណ បញ្ហាទល់លាមករ៉ាំរ៉ៃ ការទទួទានតែ ឬកាហ្វេលើសកម្រិត និងរបៀបរស់នៅគ្មានផាសុខភាព។

របៀបកំណត់សម្គាល់ជំងឺឬសដូងបាត

  • ទល់លាមកខ្លាំង
  • មានការឈឺចាប់ពេលពោះវៀនមានការផ្លាស់ប្តូរ
  • ពេលបន្ទោរបង់មានឈាមមកជាមួយ
  • ក្រហម ឈឺចាប់ និងរមាស់នៅជុំវិញរន្ធគូថ
  • ឈឺចាប់ជុំវិញរន្ធគូថ

វិធីការពារជំងឺឬសដូងបាតតាមធម្មជាតិ
ប្រសិនបើអ្នក ចង់ការជំងឺឬសដូងបាត អាចព្យាយាមអនុវត្តវិធីសាមញ្ញៗមួយចំនួនដោយខ្លួនឯងបាន៖

១.ទទួលទានរបបអាហារមានជាតិសរសៃខ្ពស់
ជាតិសរសៃអាចបំបាត់អាការទល់លាមកបាន ហេតុនេះអ្នកគួរតែបន្ថែម បន្លែពណ៌បៃតង ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែក ទៅក្នុងរបបអាហារឲ្យបានច្រើន។

២.ផឹកទឹកឲ្យបានច្រើន
អ្នកត្រូវទទួលទានទឹកយ៉ាងហោចណាស់ ២កន្លះក្នុងមួយថ្ងៃ (រួមបញ្ចូលទាំងទឹកផ្លែឈើស្រស់ និងសារធាតុរាវផ្សេងទៀតផងដែរ)។

៣.ជៀសវាងផលិតផលចម្រាញ់
ផលិតផលចម្រាញ់ដូចជានំប៉័ង អាចនាំឲ្យកើតមានបញ្ហាទល់លាម ហេតុនេះអ្នកគួរតែជៀសវាង។

៤.កាត់បន្ថយអាហារចៀន
មិនថាអាហារចៀន ឬបំពងនោះទេ អ្នកត្រូវតែជៀសវាងឲ្យបាន ព្រោះវាក៏ជាដើមហេតុដែលបង្កឲ្យកើតមានជំងឺឬសដូងបាតផងដែរ៕

ដកស្រង់ពី៖ thehealthsite

មតិយោបល់