ព័ត៌មានសុខភាព

ប្រយ័ត្ន! ដោយសារតែទម្លាប់មួយនេះ ធ្វើឲ្យនារីម្នាក់ស្ទើរតែខ្វាក់ភ្នែកមួយជីវិត

អ្នកឯកទេសផ្នែកជំងឺភ្នែក គឺលោកវេជ្ជបណ្ឌិតលោក Dai Ky នៅប្រទេសចិន បានព្រមានចំពោះការប្រើប្រាស់ ឡេនភ្នែក ព្រោះវាអាចបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពភ្នែក។

លោកវេជ្ជបណ្ឌិតបានបង្ហាញថា ថ្មីៗមានក្មេងស្រីវ័យ ២៣ឆ្នាំម្នាក់បានពាក់ឡេនភ្នែក ដោយភ្លេចដោះចេញនៅពេលចូលគេង ហើយថ្ងៃបន្ទាប់ភ្នែករបស់នាងឡើងក្រហម ហូរទឹកភ្នែក និងមានការឈឺចាប់ខ្លាំង…ដោយសារតែការឆ្លងមេរោគម្យ៉ាងមានឈ្មោះថា Pseudomonas aeruginosa។

តែសំណាងណាស់ នាងបានមកកាន់មន្ទីរពេទ្យភ្លាម ដើម្បីទទួលការព្យាបាល បើពុំដូច្នោះទេ ភ្នែករបស់នាងអាចនឹងត្រូវខ្វាក់។ ទោះជាយ៉ាងណា ភ្នែករបស់នាង មានបន្សល់ទុកស្នាមរបួសតូចមួយលុបមិនចេញឡើយ។

ករណីនេះ លោកវេជ្ជបណ្ឌិតបានណែនាំឲ្យមនុស្សគ្រប់រូប យកចិត្តទុកដាក់ចំពោះការពាក់ឡេន ដែលត្រឹមត្រូវ៖
១.កុំពាក់ឡេន យូរពេក ហើយនៅមុនពេលចូលគេងត្រូវដោះចេញវិញ។
២.កុំប្រើឡេនដដែលៗ ឬឡេន ដែលគេប្រើរួចម្តងហើយ។
៣.ត្រូវមានអនាម័យជានិច្ច ចំពោះការពាក់ឡេន ជាពិសេសដៃ ឬឧបករណ៍ដាក់ឡែន ត្រូវតែឲ្យស្អាតជានិច្ច។
៤.ត្រូវជ្រើសរើស ឡេន ដែលមានគុណភាពខ្ពស់។

ប្រសិនបើអ្នកអនុវត្តប៉ុន្មានចំណុចនេះបាន ភ្នែករបស់អ្នកនឹងកាត់បន្ថយហានិភ័យផ្សេងៗ ដូចជាការឆ្លងមេរោគ ឬខ្វាក់ ជាដើម៕

ដកស្រង់ពី៖ soha

មតិយោបល់