ព័ត៌មានសុខភាព

ទម្លាប់ទទួលទានទឹក៣យ៉ាង ធ្វើឲ្យខូចតម្រងនោម

ទោះបីជាមានការចុះផ្សាយជាច្រើនពាក់ព័ន្ធជាមួយនឹងបញ្ហាទួលទានទឹកមិនគ្រប់គ្រាន់ធ្វើឲ្យប៉ះពាល់ដល់តម្រងក៏ដោយ ប៉ុន្តែមនុស្សភាគច្រើននៅតែមិនយកចិត្តទុកដាក់ដដែល។ អ្នកត្រូវដឹងថា នៅពេលតម្រងនោម មានសុខភាពមិនល្អ រូបរាងកាយអាចប្រឈមនឹងបញ្ហាជាច្រើនដូចជា សក់ស្ងួត សក់ជ្រុះ រង្វង់ភ្នែកខ្មៅ និងត្រជាក់ចុងដៃចុងជើង។

ដូច្នេះ ដើម្បីថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ អ្នកគួរតែជៀសវាងទម្លាប់៣យ៉ាងដូចខាងក្រោម៖

ផឹកតែ បន្ទាប់ពីសេពគ្រឿងស្រវឹង
មនុស្សមួយចំនួនធំគិតថា ការផឹកតែបន្ទាប់ពីសេពគ្រឿងស្រវឹង អាចជួយឲ្យពួកគេឆាប់ស្វាងឡើងវិញ។ ក៏ប៉ុន្តែការពិតទម្លាប់មួយនេះមិនត្រឹមត្រូវនោះឡើយ ផ្ទុយទៅវិញវាអាចធ្វើឲ្យខូចតម្រងនោម។

ក្រុមអ្នកជំនាញបាននិយាយថា អាល់កាឡាំងនៅក្នុងស្លឹកតែ អាចប៉ះពាល់ដល់តម្រងនោមភ្លាមៗ ព្រោះសារធាតុនេះតម្រងនោមពិបាកក្នុងការបំបែក និងមិនអាចបណ្តេញជាតិអាល់កុលចេញបានទេ។ ទីបំផុតបរិមាណអេតាណុល កើនឡើងនៅក្នុងតម្រងនោមកាន់តែច្រើនឡើងៗ អាចបណ្តោលឲ្យមុខងារនៃតម្រងនោមត្រូវបំផ្លាញ ដោយសារតែការធ្វើការលើសម៉ោង។

ផឹកភេសជ្ជ:ដែមានផ្ទុកជាតិកាហ្វេ ជំនួសទឹក
មនុស្សភាគច្រើនចូលចិត្តទទួលទានភេសជ្ជ:ត្រជាក់ៗ នៅពេលដែលមានអារម្មណ៍ថា ស្រេកទឹក។ ប៉ុន្តែអ្នកទាំងនោះមិនទាន់ដឹងថា ភេសជ្ជ:មួយចំនួនមានផ្ទុកជាតិកាហ្វេអ៊ីន ដែលអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ នឹងជាកត្តាដែលបណ្តោលឲ្យខូចតម្រងនោមឡើយ។ លើសពីនេះ វាគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយមានផ្ទុកសារធាតុគីមី ដែលគ្មានប្រយោជន៍សម្រាប់រាងកាយឡើយ។

ផឹកទឹកតិច
ការរំលាយអាហារ និងការបញ្ចេញក្លិនខ្លួនខ្លាំង ពឹងផ្អែកទៅលើសរីរាង្គខាងក្នុងពីរ គឺថ្លើម និងតម្រងនោម។ ជាពិសេសតម្រងនោម ទទួលខុសត្រូវចំពោះបញ្ហាទឹកនៅក្នុងរាងកាយ និងអតុល្យភាពអេឡិចត្រូលីត្រ ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ទេ កាកសំណល់ច្បាស់ជាផលិតនៅក្នុងទឹកនោម កាន់តែច្រើនឡើងៗ។ បើអ្នកនៅតែមិនផ្លាស់ប្តូរទម្លាប់មួយនេះទៀត មិនយូរមិនឆាប់ អ្នកនឹងកើតជំងឺក្រួសក្នុងតម្រងនោម។

យកល្អ អ្នកគួរតែព្យាយាមទទួលទានទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការតម្រនោមឲ្យបានគ្រប់គ្រាន់៕

ដកស្រង់ពី៖ soha

មតិយោបល់