Post News Media ព័ត៌មានសុខភាព កំហុសឆ្គង៦ចំណ...

កំហុសឆ្គង៦ចំណុចបន្ទាប់ពីញ៉ាំអាហារ អាចប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

ការទទួលទានរបបអាហារបានត្រឹមត្រូវ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ថែរក្សាសុខភាពឲ្យបានល្អនោះទេ អ្នកត្រូវជៀសវាងទម្លាប់មួយចំនួនទៀតបន្ទាប់ពីទទួលទានអាហារ ព្រោះវាអាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាព។

ញ៉ាំផ្លែឈើ
ការញ៉ាំផ្លែឈើ គឺជាបង្អែមលាងមាត់ដែលមនុស្សភាគច្រើនចូលចិត្តខ្លាំងបំផុត។ តែទោះជាយ៉ាងណាក៏ដោយ ទម្លាប់មួយនេះអាចរំខានដល់ដំណើរការរំលាយអាហារបានយ៉ាងងាយ ដែលនាំឲ្យមានបញ្ហារំលាយអាហារ។

ផ្លែឈើមានផ្ទុកបរិមាណអាស៊ីត ជាតិស្ករ គ្លុយកូស ហ្វុនតូស និងម្សៅ។ នៅពេលដែលអ្នកញ៉ាំក្រោយពេលបានភ្លាមៗ វានឹងបង្អាក់សកម្មភាពអង់ស៊ីមរំលាយអាហារ និងបង្អាក់ការស្រូបសារធាតុសំខាន់ៗ។ ក្រពះ ត្រូវការចំណាយពេល ២ទៅ៤ម៉ោង ដើម្បីរំលាយអាហារ បើអ្នកបន្ថែមផ្លែឈើភ្លាមៗទៀតនោះ ការរំលាយនឹងចំណោយពេលកាន់តែយូរ។

ផឹកទឹកតែ
ការផឹកតែច្រើនពេក បន្ទាប់ពីទទួលទានអាហារ មិនមែនជាគំនិតល្អនោះទេ ប៉ុន្តែនេះជាទម្លាប់របស់មនុស្សមួយចំនួន។ អ្នកត្រូវដឹងថា បរិមាណទឹក និងសមាសធាតុអាល់កាឡាំង នៅក្នុងក្រពះច្រើនពេក អាចប៉ះពាល់ដល់ការរំលាយអាហារ ដែលបង្កឲ្យកើតមានបញ្ហាហើមពោះជាដើម។

ធ្វើលំហាត់ប្រាណ
មនុស្សជាច្រើនតែងតែសាងកំហុសមួយនេះ បន្ទាប់ពីការញ៉ាំអាហាររួច។ ប៉ុន្តែទម្លាប់មួយនេះ អាចបណ្តោលឲ្យរាល់ពេលញ៉ាំពិបាកដកដង្ហើម ការរំលាយអាហារជួបផលលំបាក។ ដូច្នេះ អំឡុងពេលនេះ អ្នកមិនគួរបង្ខំធ្វើលំហាត់ប្រាណនោះទេ ព្រោះវាអាចធ្វើឲ្យខូចក្រពះ។

ងូតទឹក
បរិមាណឈាមត្រូវបានរំញោចនៅលើក្រពះ បន្ទាប់ពីញ៉ាំអាហារ ដើម្បីជំរុញដល់ការរំលាយអាហារ។ ប្រសិនបើអ្នកងូតទឹក ក្រោយពេលញ៉ាំបាយភ្លាមៗ ដំណើរការរំលាយអាហារនិងត្រូវបញ្ឈប់ ដោយសារតែចំនួនឈាមនៅក្នុងរាងកាយរត់ទៅកាន់អវយវ: មិនប្រមូលផ្តុំនៅក្នុងក្រពះទៀតទេ។

ជក់បារី
តាមការពិសាធន៍បានបង្ហាញថា អ្នកជក់បារីមួយដើមបន្ទាប់ពីញ៉ាំអាហាររួច អាចមានគ្រោះថ្នាក់ស្មើនឹងការជក់បារី ១០ដើម។ ទោះជាវាណាអាចជួយបន្ធូរអារម្មណ៍ដោយដោយ ប៉ុន្តែទម្លាប់មួយនេះ អាចរលាកពោះវៀនតូច និងពោះវៀនធំ។ មិនតែប៉ុណ្ណោះ អាស៊ីត និងអាល់កាឡាំង អាចបណ្តោលឲ្យអ្នកមានជំងឺក្រពះផងដែរ។

គេងភ្លាមៗ
ក្រោយពេលញ៉ាំបាយរួច អ្នកនឹងមានអារម្មណ៍ងងុយគេង ជាពិសេសពេលថ្ងៃ។ ទោះជាយ៉ាងណាកុំទម្លាប់គេងភ្លាមៗឲ្យសោះ ព្រោះវាធ្វើឲ្យក្រពះរំលាយអាហារមិនឈប់ ដែលបណ្តោលឲ្យហើមពោះ និងឡើងជាតិខ្លាញ់ត្រង់ក្បាលពោះ។ ដូច្នេះ អ្នកមិនគួរប្រញាប់គេងភ្លាមៗបន្ទាប់ពីញ៉ាំអាហារនោះទេ គឺត្រូវដើរព្រោះវាអាចជួយសម្រួលដល់ការរំលាយអាហារបានឆាប់រហ័ស៕

ដកស្រង់ពី៖ soha

Loading...