Post News Media ព័ត៌មានសុខភាព ការពិតដ៏គួរឲ្...

ការពិតដ៏គួរឲ្យចាប់អារម្មណ៍ ៥ចំណុច ដែលស្ត្រីគួរដឹងអំពីអូវែរ

ស្ត្រីភាគច្រើនប្រហែលជាមិនបានចាប់អារម្មណ៍អំពីអូវែរ នៅក្នុងរាងកាយនោះទេ លុះត្រាតែមានផ្ទៃពោះទើបដឹងថា វាមានសារ:សំខាន់ខ្លាំងប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាការពិតដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនអំពីអូវែរ៖

១.អូវែរ អាចផលិតអ័រម៉ូនច្រើន
អូវែរ អាចបញ្ចេញអ័រម៉ូនសំខាន់ៗពីរ គឺ អ័រម៉ូន estrogen និង progesterone។ អ័រម៉ូនទាំងពីរនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសុដន់ វដ្តរដូវ និងត្រគាក។ លើសពីនេះ វាមានភាពចាំបាច់សម្រាប់គភ៌ បើខ្វះអ័រម៉ូនទាំងនេះអាចបណ្តោលឲ្យមានបញ្ហាអំឡុងពេលមានផ្ទៃពោះ។

២.អូវែរ អាចប្តូរទំហំ
អូវែរ មិនមានទំហំថេរដូវផ្សេងមួយចំនួនទៀតនៃរាងកាយនោះទេ វាអាចផ្លាស់ប្តូរនៅពេលវដ្តរដូវ។ លោកវេជ្ជបណ្ឌិត Alyssa Dweck ជាអ្នកជំនាញផ្នែកសម្ភព និងរោគស្ត្រី នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Mount Sinai បាននិយាយថា ជាធម្មតាអូវែរ មានប្រវែង ៣ ទៅ ៥សង់ទីម៉ែត្រ ប៉ុន្តែនៅពេលវដ្តរដូវ វាអាចប្តូរទំហំធំជាងនេះ។

៣.ភាពតានតឹង អាចប៉ះពាល់ដល់អូវែរ
ពិតណាស់ នៅពេលរាងកាយដែលស្ថិតនៅក្រោមសម្ពាធតានតឹងរាល់ថ្ងៃ អាចបណ្តោឲ្យអូវែរ មានបញ្ហា។ ទីបំផុតអ្នកអាចជួបបញ្ហាធាត់លើសទម្ងន់ ឬមិនអាចមានផ្ទៃពោះបាននោះទេ។

៤.អូវែរ បណ្តោលឲ្យកើតមុន
ដោយសារតែអូវែរ មានតួនាទីសំខាន់ក្នុងការរក្សាតុល្យភាពអ័រម៉ូន ប៉ុន្តែនៅពេលដែលវាគ្រប់គ្រងអ័រម៉ុន estrogen និង progesterone មិនបានល្អ អាចបង្កឲ្យមានបញ្ហាមួយចំនួនដូចជា មុន ដុះរោមច្រើននៅលើមុខ ឬឡើងទម្ងន់។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលថ្នាំតាមវេជ្ជបញ្ជា។

៥.ថ្នាំពន្យារកំណើតមានឥទ្ធិពលវិជ្ជមានដល់ អូវែរ
បើយោងតាមសមាគមន៍ជំងឺមហារីក អាមេរិក បានបង្ហាញថា ថ្នាំពន្យាកំណើត អាចកាត់បន្ថយការផ្លាស់ប្តូរហ្សែន BRCA1 ឬ BRCA2 ដែលត្រូវបានគេស្គាល់ថា ជាកត្តាហានិភ័យនៃជំងឺមហារីកក្រពេញអូវែរ។ ការស្រាវជ្រាវជាច្រើនបានរកឃើញថា ថ្នាំពន្យារកំណើតមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការទប់ស្កាត់ការមានកូនដោយចៃដន្យ ហើយអាចកាត់បន្ថយជំងឺមហារីកក្រពេញអូវែរ រហូតដល់ ៥០ភាគរយ៕

ដកស្រង់ពី៖ soha

Loading...