Post News Media ព័ត៌មានសុខភាព ថ្លើមជ្រូក មិ...

ថ្លើមជ្រូក មិនល្អដូចអ្វីដែលអ្នកគិតទាំងអស់នោះទេ បើញ៉ាំច្រើនពេកក៏ប៉ះពាល់ដល់សុខភាពដែរ!

ថ្លើមជ្រូក ត្រូវបានគេរកឃើញថា សម្បូរទៅដោយវីតាមីន A និងជាតិដែក។ ថ្លើមជ្រូក ទម្ងន់ ១០០ក្រាម មានជាតិដែករហូតដល់ទៅ ២៥មីលីក្រាម ដូច្នេះវាជាអាហារដ៏ល្អបំផុតសម្រាប់ព្យាបាល និងបង្ការភាពស្លេកស្លាំង។ ទោះជាយ៉ាងណាថ្លើម ក៏ជាសរីរាង្គមួយដែលប្រមូលផ្តុំទៅដោយជាតិពុល ដែលបណ្តោលឲ្យប៉ះពាល់ដល់សុខភាពផងដែរ ប្រសិនបើអ្នកទទួលទានច្រើនពេក។

ពពួកប៉ារ៉ាស៊ីតដូចជា ផ្សិតក៏រស់នៅក្នុងថ្លើមជ្រូកដែរ ហើយលើសពីនេះទៅទៀតសត្វជ្រូកមានផ្ទុកជំងឺ វីរុស និងជាតិពុល នឹងផ្ទុកក្នុងថ្លើមជ្រូកកាន់តែច្រើន។

ដូច្នេះ អ្នកមិនគួរទទួលទានថ្លើមជ្រូកច្រើនពេកនោះទេ ព្រោះក្នុងថ្លើមជ្រូកមានកម្រិតជាតិខ្លាញ់កូលេស្តេរ៉ុលខ្ពស់ ដែលអាចបណ្តោលឲ្យមានជំងឺសរសៃឈាមបេះដូង និងលើសឈាម។ ហេតុនេះសម្រាប់អ្នកជំងឺបេះដូង ឬលើសឈាម គួរតែកំណក់ការទទួលទានថ្លើមជ្រូក។

ម្យ៉ាងវិញទៀត ដើម្បីសុវត្ថិភាព មុននឹងចម្អិនថ្លើមជ្រូក អ្នកគួរតែត្រាំនៅក្នុងទឹកអំបិលប្រហែលជា ១០នាទីសិន។ ហើយពេលចម្អិន អ្នកអាចផ្សំជាមួយនឹងការ៉ុត ព្រោះសារធាតុ បេតាការ៉ូទីន នៅក្នុងការ៉ុត អាចជួយសម្រួលដល់ក្រពះពោះវៀនក្នុងការរំលាយអាហារ និងស្រូបយកវីតាមីន A។

ក្រៅពីនេះ ការ៉ុត មានប្រយោជន៍ខ្លាំងណាស់ក្នុងការការពារជំងឺមហារីក ជាពិសេសមហារីកសួត ក្រពះ ស្បែក មាត់… ។ លើសពីនេះ ការ៉ុតក៏អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ការពារជំងឺសរសៃឈាមបេះដូង និងជំងឺភ្នែកឡើងបាយផងដែរ៕

Loading...