Post News Media ព័ត៌មានសុខភាព មូលហេតុអីចឹងត...

មូលហេតុអីចឹងតើ ញ៉ាំខ្ទឹមបារាំង ឬខ្ទឹមស ធ្វើឲ្យធំក្លិនខ្លួនអាក្រក់

មានមូលហេតុជាច្រើនណាស់ដែលបណ្តោលឲ្យកើតក្លិនខ្លួនអាក្រក់ គឺការកង្វះអនាម័យរាងកាយ វត្តមានបាក់តេរីនៅលើស្បែក ការបញ្ចេញប្រូតេអ៊ីន និងជាតិស្ករ តាមរយ:ញើសច្រើនពេក។ ក៏ប៉ុន្តែ របបអាហារមួយចំនួនដែលយើងទទួលទានរាល់ថ្ងៃ ក៏ជាដើមហេតុមួយដែលនាំឲ្យកើតមានក្លិនខ្លួនមិនល្អដូចគ្នាដែរ។

បើយោងតាមគេហទំព័រ Food.ndtv បានចុះផ្សាយថា ខ្ទឹមបារាំង និងខ្ទឹមស ជាមូលហេតុដំបូងដែលនាំឲ្យមានក្លិនខ្លួនអាក្រក់ ប្រសិនបើអ្នកទទួលទានច្រើនពេក។ ដោយសារតែខ្ទឹមបារាំង មានផ្ទុកសារធាតុ ស្ពាន់ធ័រ និងខ្ទឹមស មានផ្ទុកសារធាតុ Allicin ដែលពួកវាតែងតែតោងជាប់នឹងខ្លួនប្រានរបស់យើង រយ:ពេលជាច្រើនម៉ោង បន្ទាប់ពីទទួលទានរួច។

ស្រដៀងគ្នានេះដែរ អាហារហិរ ក៏រួមចំណែកធ្វើឲ្យកើតមានក្លិនខ្លួនដូចគ្នា។ នេះដោយសារតែពួកវាបង្កើនសីតុណ្ហភាពរាងកាយ ដូច្នេះបរិមាណនៃញើសនឹងចេញកាន់តែច្រើនឡើង ដែលធ្វើឲ្យរាងកាយនឹងចាប់ផ្តើមធំក្លិនមិនល្អ។ លើសពីនេះទៅទៀត អ្នកដែលចូលចិត្តទទួលទានគ្រឿងស្រវឹង មិនត្រឹមតែមានក្លិនខ្លួនអាក្រក់នោះទេ សូម្បីតែដង្ហើមក៏អាក្រក់ដែរ។

ដូច្នេះ ប្រសិនបើអ្នកចង់កាត់បន្ថយបញ្ហាក្លិនខ្លួន ឬក្លិនមាត់មិនល្អ អ្នកគួរតែព្យាយាមកាត់បន្ថយអាហារខាងលើនេះ៕

Loading...