Post News Media ព័ត៌មានសុខភាព អត្ថប្រយោជន៍គ...

អត្ថប្រយោជន៍គ្មានអ្នកដឹង នៃគ្រាប់ល្ពៅចំពោះសុខភាពបុរស

ល្ពៅ គឺជាបន្លែពណ៌លឿងមួយប្រភេទដែលគេនិយមប្រើប្រាស់សម្រាប់ធ្វើជាអាហារផ្សេងៗ រួមទាំងបង្អែមផងដែរ។ មិនថាសាច់ ឬគ្រាប់ល្ពៅនោះទេ សុទ្ធតែមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ដូចគ្នាសម្រាប់សុខភាព ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ មនុស្សភាគច្រើនតែងតែទម្លាប់បោះចោលគ្រាប់របស់វា ព្រោះយល់ថាគ្មានតម្លៃ។ បើយោងតាមអ្នកជំនាញបានបង្ហាញថា គ្រាប់ល្ពៅ គឺជាឱសថដ៏ល្អបំផុតសម្រាប់កែខៃសុខភាពបុរសឲ្យមានភាពប្រសើរឡើង។

ពង្រឹងសុខភាពក្រពេញប្រូស្តាត
បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញអាមេរិក បានបង្ហាញថា គ្រាប់ល្ពៅចំនួន ២០ ទៅ ២៥គ្រាប់(ឬទម្ងន់ប្រហែលជា ៦៨មីលីក្រាម) អាចការពារបញ្ហារលាកក្រពេញប្រូស្តាតបាន។ ដោយសារតែគ្រាប់ល្ពៅ មានផ្ទុកអាស៊ីតខ្លាញ់ ដែលអាចជួយជំរុញដល់មុខងារផលិតអ័រម៉ូនរបស់ក្រពេញប្រូស្តាត។ ការទទួលទានគ្រាប់ល្ពៅ ជាប្រចាំអាចកាត់បន្ថយជំងឺដែលទាក់ទងទៅនឹងក្រពេញប្រូស្តាត។

បង្កើតសមត្ថភាពមានកូនសម្រាប់បុស
បើយោងតាមវេជ្ជសាស្ត្របូព៌ា បានបង្ហាញថា អាហារសម្បូរទៅដោយជាតិស័ង្កសី មិនត្រឹមតែមានផលល្អសម្រាប់តម្រងនោមនោះទេ ប៉ុន្តែវាក៏បង្កើននូវសមត្ថភាពក្នុងការមានកូនសម្រាប់បុរសផងដែរ។

គ្រាប់ល្ពៅ មានផ្ទុកជាតិស័ង្កសីច្រើនដែលធ្វើឲ្យប្រសើរឡើងនូវគុណភាពមេជីវិតឈ្មោល និងការមានកូនសម្រាប់បុរស។ គ្រាប់ល្ពៅ គឺជាប្រភពប្រូតេអ៊ីន ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស ផូស្វ័រ ដែក និងប៉ូតាស្យូម ដែលជាសារធាតុចិញ្ចឹមសំខាន់ៗចាំបាច់ ដើម្បីបង្កើនសុខភាពផ្លូវភេទរបស់បុរស។

ធ្វើឲ្យប្រសើរឡើងនូវសុខភាពសាច់ដុំ
នៅក្នុងគ្រាប់ល្ពៅ ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ២៣,៣៣ក្រាម ដែលល្អបំផុតសម្រាប់ពង្រឹងសុខភាពសាច់ដុំ។ គ្រាប់ល្ពៅ ក៏ជាអាហារដែលមានផ្ទុកជាតិប៉ូតាស្យូម ដែលអាចជួយពង្រឹងសាច់ដុំកំភួនជើង និងបង្ការការរមួលក្រពើ។

បញ្ចុះសម្ពាធឈាម
គ្រាប់ល្ពៅ សម្បូរអាស៊ីត pantothenic ដែលអាចកាត់បន្ថយការឈឺទ្រូង និងបន្ថយសម្ពាធឈាម។ ជារៀងរាល់ថ្ងៃ អ្នកគួរតែញ៉ាំគ្រាប់ល្បៅចំនួន ៩០ក្រាម ដែលបែងចែកជា ៣ពេល ហើយរយ:ពេល ២ទៅ ៣សប្តាហ៍ នឹងឃើញពីប្រសិទ្ធភាព។

បុរសវ័យកណ្តោលងាយនឹងមានជំងឺក្រពេញប្រូស្តាត ដែលបណ្តោលឲ្យថយចុះសុខភាព គេងមិនលក់ ហឹងត្រចៀក ឈឺមុខ គួរតែញ៉ាំគ្រាប់ល្ពៅជាប្រចាំស្ថានភាពនឹងប្រសើរឡើង។

ជួយឲ្យបេះដូងមានសុខភាពល្អ
ម៉ាញ៉េស្យូម នៅក្នុងគ្រាប់ល្ពៅ ដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងារនៃសរីរាង្គដូចជា ផលិត ATP ម៉ូលេគុល ថាមពល សំយោគ RNA និង DNA។ ក្រៅពីនេះម៉ាញ៉េស្យូម ត្រូវបានគេរកឃើញថា អាចជួយការពារការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៕

Loading...