ព័ត៌មានសុខភាព

ងាយយ៉ាងនេះ! បញ្ហាភ្លឺលើផ្ទៃមុខប្រើតែខ្ញីក៏បាត់ដែរ

ភ្លឺ គឺជាបញ្ហាមួយប្រភេទដែលធ្វើឲ្យស្បែករបស់អ្នកប្រែទៅជាសដុំៗ ហើយភាគច្រើនវាតែងតែកើតឡើងចំពោះនារី ឬបុសវ័យជំទង។ ដើមហេតុដែលបណ្តោលឲ្យកើតមានបញ្ហានេះ គឺការថយចុះនៃកោសិកាផលិតជាតិមេឡានីន ការត្រូវនឹងកម្តៅថ្ងៃច្រើនហួសហេតុពេក ឬការឆ្លងមេរោគលើស្បែក ជាដើម។

បីទោះបីជាបញ្ហានេះ មិនបង្កឲ្យមានការឈឺចាប់ ឬទុក្ខទោសអ្វីធ្ងន់ធ្ងរដល់សុខភាព ក៏ប៉ុន្តែអ្នកអាចបាត់បង់ភាពទាក់ទាញមួយកម្រិត បើវាលេចឡើងនៅលើផ្ទៃមុខ។ ដូច្នេះ ដើម្បីព្យាបាលបញ្ហាភ្លឺ អ្នកគួរតែអនុវត្តដូចខាងក្រោម៖

របៀបអនុវត្ត៖
១.យកខ្ញីស្រស់ប្រហែលជាមួយថ្នាំងដៃ លាងទឹកឲ្យស្អាត រួចកិនយកទឹក។
២.អនុវត្តទឹកខ្ញីនេះនៅតបន់ដែលមានស្នាមសៗ ឬភ្លឺឲ្យសព្វល្អ។
៣.ទុករយ:ពេល ៥ ទៅ ១០នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកធ្មតាម។

អ្នកត្រូវព្យាយាមអនុវត្តវិធីនេះជារៀងរាល់ថ្ងៃ រហូតទាល់តែស្នាមភ្លឺនៅលើផ្ទៃមុខ របស់អ្នកបាត់ទៅទាំងស្រុង៕

មតិយោបល់