ព័ត៌មានសុខភាព

ឃើញតូចៗប៉ុនកូនដៃកុំមើលងាយ តាមពិតវាមានប្រយោជន៍លើសពីការស្មាន

សណ្តែកដី ត្រូវបានគេចាត់ទុកជាអាហារដ៏ពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សទូទៅ ព្រោះវាមិនត្រឹមតែមានរស់ជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ វាក៏ផ្តល់នូវអត្ថប្រយោជន៍យ៉ាងអស្ចារ្យសម្រាប់សុខភាពផងដែរ។

សណ្តែកដី អាចផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនសម្រាប់រាងកាយ កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាម និងជួយគ្រប់គ្រងភាពធាត់។ លើសពីនេះ ខ្លាញ់នៅក្នុងសណ្តែកដី រួមផ្សំជាមួយនឹងសារធាតុរ៉ែដូចជា វីតាមីន E ហ្វូលិក ប្រូតេអ៊ីន និងម៉ង់ហ្គាណែស អាចជួយរក្សាសរសៃឈាមបេះដូងឲ្យមានសុខភាពល្អ។

ការស្រាវជ្រាវថ្មីៗជាច្រើនបានបង្ហាញថា មើមឈើមួយប្រភេទនេះ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយប្រសិនបើស្ត្រីទទួលទានបាន ២៨ក្រាម ក្នុងមួយសប្តាហ៍អាចកាត់បន្ថយហានិភ័យនៃជំងឺក្រួសក្នុងថង់ប្រមាត់ដល់ទៅ ២៥ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញសុខភាពបានព្រមានថា ចំពោះអ្នកដែលមានប្រវត្តប្រតិកម្មអាឡែកស៊ី គួរតែជៀសវាង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ៕

មតិយោបល់