ព័ត៌មានសុខភាព

មិនគួរឲ្យជឿ ទឹកម្នាស់ជាថ្នាំកម្ចាត់ក្អកពូកែយ៉ាងនេះសោះ

ម្នាស់ គឺជាផ្លែឈើមួយប្រភេទដែលមានអត្ថប្រយោជន៍បំផុតចំពោះសុខភាព។ ក្រៅពីផ្ទុកបរិមាណវីតាមីន C ដ៏ច្រើនសម្បើម ម្នាស់នៅមានអស់ស៊ីមដែលអាចប្រយុទ្ធប្រឆាំងនឹងការរលាក សម្លាប់បាក់តេរីដែលបណ្តោលឲ្យឈឺបំពង់ក និងអាការ:ក្អកយ៉ាងមានប្រសិទ្ធភាព។

របៀបផ្សំទឹកម្នាស់ដើម្បីកម្ចាត់អាការក្អក

  • ទឹកម្នាស់ស្រស់ ១ពែង
  • ទឹកដោះគោស្រស់ ¼ ក្នុងមួយពែង
  • ខ្ញីមួយដុំ ប្រហែលជា ៧សង់ទីម៉ែត្រ(ហាន់ឲ្យម៉ត់)
  • ទឹកឃ្មុំ ១ស្លាបព្រា
  • ម្ទេសម៉ត់ កន្លះស្លាបព្រាកាហ្វេ

បន្ទាប់ពីបានធាតុផ្សំគ្រប់ហើយ អ្នកត្រូវលាយធាតុផ្សំទាំងអស់បញ្ចូលគ្នា ហើយទទួលទានមួយថ្ងៃ៣ដង អនុវត្តរយ:ពេល២ទៅ៣ថ្ងៃអ្នកទទួលបានលទ្ធផល៕

មតិយោបល់