ព័ត៌មានសុខភាព

៥សញ្ញា បើកើតឡើងចំពោះខ្លួនអ្នក ប្រយ័ត្នខូចតម្រងនោម

យើងដឹងហើយថា តម្រងនោម គឺជាសរីរាង្គដ៏សំខាន់មួយផ្នែកដែលមានតួនាទីច្រោះឈាម និងបញ្ចេញកាកសំណល់ពុលចេញពីរាងកាយ។ ប៉ុន្តែប្រសិនបើតម្រងនោម ជួបបញ្ហាសរីរាង្គផ្សេងទៀតក៏ជួបបញ្ហាដូចដែរ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាទាំង៥ចំណុចនេះកើតមានឡើងជាញឹកញាប់ គួរតែប្រញាប់រកវិធីដោះស្រាយភ្លាម។

នោមទាស់
ក្នុងករណី ការនោមរបស់អ្នក មានការឈឺចាប់ ហើយទឹកនោមបញ្ចេញបានតិចៗ វាជាសញ្ញានៃការឆ្លងមេរោគលើផ្លូវបង្ហូរនោម។ ប៉ុន្តែប្រសិនបើទឹកនោមមានលាយឈាម វាអាចជាសញ្ញានៃជំងឺខ្សោយតម្រងនោម ហេតុនេះអ្នកគួរតែប្រញាប់ទៅពិនិត្យសុខភាពតម្រងនោមឲ្យបានឆាប់។

ហើមជើង ឬកជើង
ប្រសិនបើអ្នកឧស្សាហ៍កើតមានអាការហើមជើង ឬកជើង គួរតែប្រញាប់ទៅជួបគ្រូពេទ្យ។ ករណីបែបនេះអាចបណ្តោលមកពីការចុះខ្សោយនៃមុខងារតម្រងនោម ជាមួយនឹងការផ្ទុកជាតិសូដ្យូមច្រើនពេក ធ្វើឲ្យមានការអាការហើមកើតឡើង។

ហើមភ្នែក
នៅពេលតម្រងនោម កំពុងតែបញ្ចេញជាតិប្រូតេអ៊ីនច្រើននៅក្នុងទឹកនោម ភ្នែករបស់អ្នកអាចមានសភាពហើម។ ប្រសិនបើករណីមួយនេះកើតឡើងញឹកញាប់ អ្នកគួរតែប្រញាប់ធ្វើតេស្តឈាម ឬពិនិត្យសុខភាពតម្រងនោមឲ្យបានច្បាស់។

ខ្សោយសាច់ដុំ
អតុល្យភាពអឡិចត្រូលីត្រ អាចបណ្តោលមកពីមុខងារនៃតម្រងនោមចុះទន់ខ្សោយ។ ដូច្នេះប្រសិបើអ្នកមានការឈឺចាប់សាច់ដុំពេញមួយថ្ងៃ អាចជាសញ្ញានៃបញ្ហាតម្រងនោម។

ទឹកនោមឡើងពពុះ
ការនោមមានបែកពពុះច្រើន គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា តម្រងនោមកំពុងតែចុះទន់ខ្សោយ។ មិនតែប៉ុណ្ណោះ អ្នកនឹងសម្គាល់ឃើញទឹកនោម មានក្លិនឆ្អេះខ្លាំង ខុសពីធម្មតា។

នៅពេលដែលតម្រងនោមកំពុងតែមានបញ្ហា វាមិនអាចគ្រប់គ្រងសារធាតុចិញ្ចឹម និងឈាម បានត្រឹមត្រូវឡើយ ដូច្នេះស្បែកនឹងមានសភាពរមាស់។ ក្នុងករណីដែលការប្រើប្រាស់ក្រែមមិនអាចជួយបំបាត់អាការមាស់បានទេ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕

មតិយោបល់