ព័ត៌មានសុខភាព

ផលវិបាកនៃជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ

បើយោងតាមស្ថិតិ បច្ចុប្បន្នមានស្ត្រីជិត ៥ភាគដែលមានផ្ទៃពោះទាំងអស់បានកើតជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែម ជាទូទៅបង្ហាញរោគសញ្ញាមិនច្បាស់លាស់នោះទេ ប៉ុន្តែប្រសិនបើមិនមានការគ្រប់គ្រងឲ្យបានល្អ វានឹងបង្កើតផលវិបាកធ្ងន់ធ្ងរដល់ម្តាយ និងទារក។

តើជំងឺទឹកនោមផ្អែម ក្នុងពេលមានផ្ទៃពោះអាចមានផលវិបាកអ្វីខ្លះ?
ហានិភ័យចំពោះអ្នកម្តាយ៖ ស្ត្រីមានផ្ទៃពោះដែលកើតជំងឺទឹកនោមផ្អែម អាចប្រឈមនឹងហានិភ័យនៃជំងឺក្រឡាភ្លើង ជំងឺតម្រងនោមធ្ងន់ធ្ងរ ជំងឺពោះវៀនធំ អាចត្រូធ្វើវការវះកាត់ពេលសម្រាល ហូរឈាមច្រើនក្រោយពេលសម្រាល ហានិភ័យនៃការស្លាប់…។

ហានិភ័យចំពោះទារក៖ ជំងឺទឹកនោមផ្អែម ក៏អាចធ្វើឲ្យមានផលវិបាកចំពោះទារកផងដែរ គឺការរលូតកូន អត្រាមរណ:ក្នុងផ្ទៃចាប់ពី ២ទៅ ៥ភាគរយ កើតជំងឺផ្លូវចិត្តពីកំណើត ស្លាប់ក្រោយពេលសម្រាលរហូតដល់ ៥០ភាគរយ ការលូតលាស់មិនប្រក្រតីនៅក្នុងស្បូន មានបញ្ហាផ្លូវដង្ហើម កើតជំងឺធាត់ រួមទាំងជំងឺជាច្រើនទៀត។

ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗទាំងម្តាយ និងកូន ស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែពិនិត្យឈាមរកមើលជំងឺទឹកនោមផ្អែម ប្រសិនបើមាន គួរតែពិគ្រោះជាមួយពេទ្យជំនាញ ដើម្បីរកវិធីគ្រប់គ្រងជំងឺឲ្យបានល្អ៕

មតិយោបល់