Post News Media ព័ត៌មានសុខភាព ទម្លាប់៥យ៉ាងអ...

ទម្លាប់៥យ៉ាងអាចបំផ្លាញសរសៃឈាមឲ្យខូចខ្ទេច

សរសៃឈាមមានសុខភាពល្អ អាចជួយឲ្យអ្នកមានអាយុវែង ក៏ប៉ុន្តែប្រសិនបើសរសៃឈាមត្រូវបានរាំងស្ទះវិញនោះ វាអាចគំរាមកំហែងដល់អាយុជីវិតគ្រប់ពេលវេលា។ បើយោងតាមសាស្ត្រាចារ្យ Han Hong Nhan ជាអ្នកជំនាញផ្នែកបេះដូង នៅមហាវិទ្យាល័យ Science and Technology ប្រទេសចិន បានបង្ហាញថា ទម្លាប់អាក្រក់ ៥ចំណុចអាចបំផ្លាញសរសៃឈាមធ្ងន់ធ្ងរ ប្រសិនបើអ្នកធ្វើវារាល់ថ្ងៃ។

បរិភោគសាច់ និងខ្លាញ់ច្រើនពេក
ការញ៉ាំសាច់ ព្រមទាំងខ្លាញ់ច្រើនពេក សារធាតុខ្លាញ់ និងប្រូតេអ៊ីនចាប់ផ្តើមប្រមូលផ្តុំនៅក្នុងសរសៃឈាមកាន់តែច្រើន ដែលធ្វើឲ្យឈាមរត់ត្រូវកកស្ទះ ហើយទីបំផុតអ្នកនឹងមានបញ្ហាដាច់សរសៃឈាមខួរក្បាល។

ជក់បារី
ទម្លាប់ជក់បារី ក៏កើតមានហានិភ័យខ្ពស់នៃការខូចខាតសរសៃឈាម ដែលពិបាកនឹងជាសះស្បើយក្រោយពេលឈប់ជក់រយ:ពេល ១០ឆ្នាំ។
សូម្បីតែការជក់បារីក្នុងកម្រិតទាប ក៏អាចប្រឈមនឹងជំងឺក្រិនសរសៃឈាម ទោះបីជាអ្នកឈប់ជក់បារី ១០ឆ្នាំក៏ដោយ រាងកាយនៅតែធ្វើការជួសជុលការខូចខាត ដោយសារតែជាតិពុលពីផ្សែងបារីច្រើនពេក។

ទទួលទានអំបិល និងស្ករច្រើនពេក
ការទទួលទានរបបអាហារប្រភេទនេះច្រើនពេក អាចបណ្តោលឲ្យមានរោគសញ្ញានៃជំងឺសរសៃឈាមនៅពេលចាស់។ ជាពិសេសជំងឺលើសឈាម ជំងឺបេះដូង និងជំងឺសរសៃឈាមបេះដូង។

ខ្ជិលធ្វើលំហាត់ប្រាណ
នៅពេលដែលអ្នកខ្ជិលធ្វើលំហាត់ប្រាណរាល់ថ្ងៃ ខ្លាញ់កូលេស្តេរ៉ុល នឹងតោងជាប់តាមជញ្ជាំងសរសៃឈាមបន្តិចម្តងៗ រហូតបិទជិតធ្វើឲ្យឈាមត្រូវកកស្ទះ។ នេះជាមូលហេតុមួយដែលបណ្តោលឲ្យអ្នកកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺសរសៃឈាមដទៃទៀត។

មិនបានធ្វើអនាម័យមាត់ធ្មេញបានត្រឹមត្រូវ
បាក់តេរីនៅក្នុងមាត់ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព ព្រោះវាអាចជ្រាបចូលរាងកាយ និងប្រព័ន្ធឈាមរត់ ហើយធ្វើការបំផ្លាញសរសៃឈាម។
ដូចេះ អ្នកគួរតែធ្វើអនាម័យមាត់ធ្មេញជាប្រចាំ មួយថ្ងៃយ៉ាងហោចណាស់ពីរដង គឺពេលព្រឹក និងពេលល្ងាច បន្ទាប់ពីញ៉ាំអាហាររួច៕

Loading...