Post News Media ព័ត៌មានសុខភាព ឈប់កម្តៅអាហារ...

ឈប់កម្តៅអាហារសល់ទៀតទៅ ប្រយ័ត្នមហន្តរាយដល់សុខភាព

ការកម្តៅអាហារទទួលទានម្តងទៀត គឺជាទម្លាប់ទូទៅរបស់មនុស្សភាគច្រើន ដោយមិនចង់ខ្ជេះខ្ជាយប្រាក់កាសច្រើនក្នុងការទិញអាហារថ្មី។ ក៏ប៉ុន្តែមានអាហារមួយចំនួន អ្នកមិនគួរកម្តៅឡើងវិញឡើយ ព្រោះវាបណ្តោលឲ្យបាត់បង់សារធាតុចិញ្ចឹម និងធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពថែមទៀត។
ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកពុំគួរកម្តៅឡើងវិញ៖

ស៊ុត
ស៊ុត គឺជាអាហារដែលមានផ្ទុកកម្រិតប្រូតេអ៊ីនខ្ពស់ ហើយមានភាពពេញនិយមខ្លាំងបំផុតនៅលើពិភពលោក។ ក៏ប៉ុន្តែ ស៊ុត ដែលនៅសល់អ្នកមិនគួរកម្តៅម្តងឡើយ ព្រោះសារធាតុចិញ្ចឹមរបស់វានឹងមានការប្រែប្រួល ទៅជាសារធាតុដែលបង្កគ្រោះថ្នាក់ដល់សុខភាព។

ដំឡូងបារាំង
ដំឡូងបារាំង គឺជាអាហារដែលសម្បូរទៅដោយវីតាមីន និងប៉ូតាស្យូម ដែលរាងកាយត្រូវការ។ ក៏ប៉ុន្តែប្រសិនបើអ្នកកម្តៅដំឡូង នៅសល់ឡើងវិញ វានឹងបាត់បង់រស់ជាតិ ហើយបង្កើតសារធាតុពុលដែលបង្កផលអវិជ្ជមានដល់សុខភាពផងដែរ។

បាយ
មនុស្សភាគច្រើនតែងមានទម្លាប់ កម្តៅបាយដែលនៅសល់ពីល្ងាច សម្រាប់ធ្វើជាអាហារពេលព្រឹកម្តងទៀត។ ប៉ុន្តែបើយោងតាមអ្នកភ្នាក់ងារស្តង់ដារចំណីអាហារ Food Standards Agency បានបង្ហាញថា បាយដែលនៅសល់ច្រើនម៉ោង បាក់តរី នឹងប្រមូលផ្តុំច្រើន ហើយការកម្តៅមិនអាចលុបបំបាត់បាក់តរីទាំងអស់នោះបានឡើយ។ ប្រសិនបើអ្នកទទួលទាន អាចកើតមានបញ្ហាក្អួតចង្អោរ ឬរាគជាដើម។

សាច់មាន់
សាច់មាន់ និងសាច់បក្សី ជាទូទៅមានបរិមាណប្រូតេអ៊ីនច្រើន។ ប្រសិនបើអ្នកកម្តៅម្តងទៀត វានឹងធ្វើឲ្យប្រូតេអ៊ីនទាំងនោះមានការប្រែប្រួល ហើយបាត់បង់ ដែលបណ្តោលឲ្យមានជំងឺរំលាយអាហារ។

យកល្អសាច់មាន់ដែលនៅសល់ ត្រូវរក្សាទុកឲ្យបានត្រឹមត្រូវ ហើយនៅពេលយកមកញ៉ាំមិនបាច់កម្តៅម្តងទៀតឡើយ៕

Loading...