ព័ត៌មានសុខភាព

ផលប៉ះពាល់ធ្ងន់ធ្ងរនៃការទទួលទានស្ករចម្រាញ់ច្រើនពេក

ស្ករ ត្រូវបានគេចាត់ទុកជាគ្រឿងទេសប្រចាំផ្ទះបាយ ដែលមានអាចខ្វះបានសម្រាប់ចុងភៅគ្រប់រូប ព្រោះវាអាចជួយបង្កើនរសជាតិអាហារឲ្យកាន់តែមានភាពឈ្ងុយឆ្ងាញ់។ ក៏ប៉ុន្តែការទទួលទានស្ករប្រភេទនេះច្រើនពេក មិនល្អសម្រាប់សុខភាពនោះទេ ព្រោះនៅពេលដែលរាងកាយស្រូបយកសារធាតុក្លុយកូស ច្រើនពេក វាអាចបង្កឲ្យស្ទះសរសៃឈាម ឡើងជាតិស្ករក្នុងឈាម ដែលនាំឲ្យមានបញ្ហាសុខភាពកាន់តែខ្លាំង ជាពិសេសអ្នកជំងឺទឹកនោមផ្អែម។

ការទទួលទានស្ករចម្រាញ់ច្រើនពេក អាចបណ្តោលឲ្យរាងកាយខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ហើយប៉ះពាល់ដល់សុខភាពមួយចំនួន៖

  • បណ្តោលឲ្យក្លុយកូសកើនឡើងក្នុងឈាម ខ្សោយកម្លាំង
  • បង្កើនហានិភ័យនៃជំងឺធាត់ ទឹកនោមផ្អែម បេះដូង និងមហារីក
  • ខ្សោយប្រព័ន្ធភាពស៊ាំ
  • ធ្វើឲ្យរាងកាយចាស់លឿនជាងធម្មតា
  • បណ្តោយឲ្យពុកធ្មេញ ស្បែកមិនស្អាត
  • រារាំងដល់ការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ
  • បង្កឲ្យមានជំងឺស្ត្រេស

ស្ករពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍរាងកាយ ក៏ប៉ុន្តែវាជាជាតិស្ករធ្មជាតិដែលបានមកពីបន្លែ និងផ្លែឈើ ជាជាងស្ករចម្រាញ់៕

មតិយោបល់