Post News Media ព័ត៌មានសុខភាព អត្ថប្រយោជន៍ដ...

អត្ថប្រយោជន៍ដែលគ្រប់គ្នាពុំធ្លាប់ដឹងពីមុន នៃការទទួលទានសត្វចង្រិត

តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថា ចង្រិត គឺជាសត្វល្អិតមួយប្រភេទដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតចំពោះពោះ វៀនរបស់មនុស្ស ហើយការសិក្សានេះផងដែរត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Science Report។

មនុស្សជាង ២លាននាក់នៅជុំវិញពិភពលោកបានទទួលទានសត្វចង្រិត ទៀងទាត់ ព្រោះវាជាប្រភពប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងខ្លាញ់ដ៏ល្អសម្រាប់រាងកាយ។

លោក Tiffany Weir ជាសាស្ត្រាចារ្យផ្នែកចំណីអាហារ នៅសាលកវិទ្យាល័យ Food Science and Nutrition at Colorado State បាននិយាយថា ការស្រាវជ្រាវនេះពិតជាមានសារ:សំខាន់ខ្លាំងសម្រាប់របបអាហារនៅលោកខាងលិច ហើយអត្ថប្រយោជន៍នេះមិនដែលរកឃើញពីមុនមកទេ។

ជាពិសេសនៅបស្ចិមប្រទេស សត្វចង្រិត មិនត្រឹមតែជាប្រភពប្រូតេអ៊ីននោះទេ វាក៏ជាជម្រើសល្អប្រសើរជាងសាច់សត្វផងដែរ។ ក្រៅពីមានផ្ទុកជាតិសរសៃ ខុសពីបន្លែផ្លែឈើ ជាតិសរសៃនេះ ដើរតួនាទីជាអាហារបំប៉នបាក់តេរីមានប្រយោជន៍សម្រាប់ពោះវៀន។

លើសពីនេះ ការញ៉ាំចង្រិតបានទៀងទាត់ អាចជួយជំរុញដល់ការផលិតអង់ស៊ីមរំលាយអាហារ ដែលអាចជួយការពារបញ្ហាដំបៅ ឬរលាកក្រពះពោះវៀនរ៉ាំរ៉ៃថែមទៀត។

ដោយសារតែរកឃើញអត្ថប្រយោជន៍ទាំងនេះហើយ ទើបក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យបន្ថែមចង្រិតទៅក្នុងរបបអាហារជាប្រចាំ៕

Loading...