ព័ត៌មានសុខភាព

ចង់កម្ចាត់ជាតិពុលចេញពីថ្លើម ឲ្យស្អាតដូចដូរថ្មី កុំភ្លេចអាហារទាំង៧ប្រភេទនេះ

ថ្លើម ជាសរីរាង្គមួយដ៏មានសារ:សំខាន់បំផុតនៃរាងកាយ ព្រោះវាអាចជួយសំយោគសារធាតុសំខាន់ៗជាច្រើន និងលុបបំបាត់សារធាតុដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ ហេតុនេះ ដើម្បីឲ្យថ្លើមមានសុខភាពល្អ អ្នកគួរតែទទួលទានរបបអាហារដូចខាងក្រោមឲ្យបានញឹកញាប់៖

ក្រូចថ្លុង
វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងក្រូចថ្លុង អាចបង្កើនដំណើរការនៃការសម្អាតថ្លើម តាមបែបធម្មជាតិ។ ទឹកក្រូចថ្លុងមួយកែវ អាចជួយបង្កើនការផលិតអង់ស៊ីម ដែលមានសមត្ថភាពបន្សាបជាតិពុលចេញពីថ្លើម លុបបំបាត់សារធាតុបង្កជំងឺមហារីក និងជាតិពុលដទៃទៀត។

ការ៉ុត
ការ៉ុត មានផ្ទុកសារធាតុ flavonoids និង បេតាការ៉ូទីន ខ្ពស់ណាស់ ប្រសិនបើអ្នកទទួលទានជាប្រចាំ វាអាចបង្កើនមុខងារនៃថ្លើមទាំងមូល និងជួយកម្ចាត់ជាតិពុលយ៉ាងមានសុវត្ថិភាពបំផុត។

ខ្ទឹមស
គ្រាន់តែខ្ទឹមសមួយកំពិសតូចប៉ុណ្ណោះ មានសមត្ថភាពធ្វើឲ្យអង់ស៊ីមរបស់ថ្លើម មានភាពសកម្ម ក្នុងការកម្ចាត់ជាតិពុល។ ខ្ទឹមស ក៏មានផ្ទុកនូវសារធាតុ allicin និង selenium ដែលដើរតួនាទីសម្អាតថ្លើមតាមបែបធម្មជាតិ។

តែបៃតង
តែបៃតង មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលគេហៅថា catechins។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះ អាចជួយជំរុញដល់មុខងារនៃថ្លើម ក្នុងការស្រូបយកសារធាតុសំខាន់ៗ និងបណ្តេញជាតិពុលបានយ៉ាងល្អ។

ផ្លែប៉ោម
ប៉ូតាស្យូមនៅក្នុង ផ្លែប៉ោម មានតួនាទីសម្អាត និងបញ្ចេញជាតិពុលចេញពីក្រពះពោះវៀនយ៉ាងពូកែ ហើយវាក៏អាចជួយជំរុញដល់ការសម្អាតជាតិពុលចេញពីថ្លើមផងដែរ។

ក្រូចឆ្មារ
ក្រូចឆ្មារ មានផ្ទុកវីតាមីណ C ខ្ពស់ណាស់ ហើយប្រសិនបើអ្នកទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹកវានឹងជួយជំរុញដល់ការរំញោចថ្លើមក្នុងការបញ្ចេញជាតិពុល។

ស្ពៃក្តោប ឬផ្តាខាត់ណាពណ៌ខៀវ
ការទទួលទានបន្លែទាំងពីរមុខនេះ ញឹកញាប់ វានឹរំញោចដល់សកម្មភាពនៃថ្លើម ក្នុងការបន្សាបជាតិពុល។

អាហារទាំងអស់នៅខាងលើនេះ មិនត្រឹមតែជួយសម្អាតជាតិពុលចេញពីថ្លើម ប៉ុណ្ណោះទេ វាក៏ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពទូទៅផងដែរ៕

មតិយោបល់