Post News Media ព័ត៌មានសុខភាព ឃើញរាងកំពីងកំ...

ឃើញរាងកំពីងកំប៉ោងកុំមើលស្រាល វាជាថ្នាំបង្ការជំងឺមហារីកពូកែបំផុត

បើយោងតាមអ្នកវិទ្យាសាស្ត្រនៅប៉ែកបូព៌ា បានរកឃើញថា ម្ទេសប្លោក មានផ្ទុកវីតាមីន C ច្រើនជាងផ្លែប៉េងបោះ រហូតដល់ ៥ ទៅ ៧ដង ហើយវាស្ថិតនៅក្នុងត្រកូលបន្លែពណ៌បៃតងដែលមានវីតាមីន C ខ្ពស់ជាងគេបង្អស់។ ក្រៅពីវីតាមីន C ម្ទេសប្លោក សម្បូរទៅដោយបរិមាណជាតិទឹកប្រហែលជា ៩៣,៩ភាគរយ កាបូនអ៊ីដ្រាតប្រហែលជា ៣,៨ភាគរយ។

ការទទួលទានម្ទេសប្លោក អាចជួយបង្កើនចំណង់អាហារ ជួយរំលាយអាហារ ការពារបញ្ហាទល់លាមក ជាពិសេសវាអាចសម្លាប់កោសិកាមហារីកតែម្តង។ ដូច្នេះម្ទេសប្លោក បានក្លាយទៅជាអាហារដ៏ពេញនិយមបំផុត ដែលត្រូវបានគេប្រើសម្រាប់កែច្នៃធ្វើជាអាហារផ្សេងៗ។

ហេតុអ្វីបានជាម្ទេសប្លោក មានសមត្ថភាពប្រឆាំងនឹងកោសិកាមហារីក?
ម្ទេសប្លោក មានផ្ទុកសារធាតុ Capsaicin ដែលត្រូវបានគេចាត់ទុកជាសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាង ដែលអាចជួយការពារពីការបំផ្លាញកោសិកា បញ្ឈប់ដំណើរការបែងចែកកោសិកា និងការរំលាយកោសិកា អំឡុងពេលជំងឺមហារីកកំពុងតែលូតលាស់។ លើសពីនេះ វាក៏អាចជួយកាត់បន្ថយការលូតលាស់របស់កោសិកាមហារីក ចំពោះអ្នកមានជំងឺផងដែរ។

ប៉ុណ្នឹងមិនទាន់អស់គុណប្រយោជន៍របស់វានៅឡើងទេ ក្រៅពីការពារជំងឺមហារីក ម្ទេសប្លោក អាចជួយ កាត់បន្ថយអាការគ្រុនក្តៅ និងការឈឺចាប់, បង្កើនចំណង់អាហារ, ជំរុញដល់ការរំលាយអាហារ, កាបន្ថយជាតិខ្លាញ់ក្នុងរាងកាយ និងក្នុងឈាម, បង្ការ និងព្យាបាលជំងឺឈាម…៕

Loading...